ឃាត់ខ្លួន​ប្រធាន​រដ្ឋបាល ក្រុមហ៊ុន KAP ដែល​លួច​ទំនិញ យកទៅលក់​ជា​ញឹកញយ 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 22  ខែDecember ឆ្នាំ2017   ម៉ោង 11:06   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ បុរ​ស​​ម្នាក់ ជា​ប្រធា​ន​រ​ដ្ឋ​បាល ក្រុម​ហ៊ុន KAP ដែ​លមាន​​ទីតាំ​ង នៅ​​ភូមិ ទួល​​ក្រសាំ​ង ឃុំរ​កា​រ​ខ្ពស់ ស្រុ​ក​​ស្អាង ត្រូវ​​ព្រះរា​ជអា​ជ្ញារ​ង អម​​សាលា​ដំ​បូង ខេត្តកណ្ដា​ល បញ្ជា​​ឲ្យ​​ឃាត់​ខ្លួន ដើម្បី​ចា​ត់​កា​រ តាម​​នីតិវិធី​ កាលពី​​វេលា​​ម៉ោង ១៣​និង​៤៣ នាទី នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ទាក់ទិន​ករណី រំលោភ​លើ សេចក្តីទុកចិត្ត លួច​យក​សម្ភារ របស់​ក្រុមហ៊ុន យកទៅលក់ ជា​ញឹកញយ​។

​ជ​នស​ង្ស​យ័ ឈ្មោះ ឡូត ភក្តី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ក្រុមហ៊ុន​មាន​ទីលំនៅ ភូមិ​អណ្ដូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​។ កន្លងមក ក្រុមហ៊ុន​តែងតែ បាត់​ទុយោ និង​សម្ភា​រះ​ផ្សេងៗ លុះដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ទើប​ក្រុមហ៊ុន ស្រាវជ្រាវ​ដឹងថា ឈ្មោះ ឡូត ភក្តី តែងតែ​លួច​ទុយោ យកទៅលក់ ជា​ញឹកញាប់ រួច​ក៍បាន ដាក់ពាក្យ​ប្ដឹង មក​សមត្ថកិច្ច ឈានទៅ​កោះហៅ ឈ្មោះ ឡូត ភក្តី មក​សាកសួរ និង​បាន​សារភាពថា ខ្លួន​ពិតជា លួច​ទុយោ របស់​ក្រុមហ៊ុន KAP យកទៅលក់ ប្រាកដ​មែន​៕