ប្តី​ចិត្តកំណាច​ឃោ​ឃៅ បង្ក​ហិង្សា​ដាក់​ប្រពន្ធ រងរបួស​ធ្ងន់ ត្រូវ​ប៉ូលិស​ចាប់វាយ​ខ្នោះ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 22  ខែDecember ឆ្នាំ2017   ម៉ោង 11:54   ព័ត៌មានជាតិ

​ខេត្ត​ប៉ៃលិន ៖ បុរស​​ម្នាក់ បាន​​ប្រើ​ពូ​ថៅ វាយ​​ស្ត្រី​​ជា​​ប្រពន្ធ ប​ណ្តាល​​ឲ្យ រងរ​បួស​​ធ្ងន់ ត្រូវ​​បញ្ជូន​ទៅ​​ស​ង្គ្រោះ នៅ​​មន្ទីរពេ​ទ្យ បង្ក​​កា​រភ្ញា​ក់​ផ្អើល កាល​ពី​វេ​លា​​ម៉ោង ១៨​​និង​៣០ នា​ទី ព្រ​លប់ ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០​១៧ នៅ​ភូមិ​​ភ្នំ​​ព្រាល ឃុំ​ស្ទឹ​ងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហើយ​ចំណែក ជនសង្ស័យ​ជា​ប្តី ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន ដើម្បី​ចាត់ការ តាមច្បាប់​៕