មន្ត្រី​យោធា ចេញពី​ហូប​ការ បើកឡាន​ធ្លាក់ទឹក​បឹង ស្លាប់​យ៉ាង​អាណោចអាធ័ម​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 22  ខែDecember ឆ្នាំ2017   ម៉ោង 11:39   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​ចំណា​ស់​​ម្នាក់ ជា​ម​ន្ត្រី​​យោ​ធា បើក​រថ​យន្ដ ក្នុង​​ល្បឿន​​លឿន ជ្រុ​ល​​ចង្កូត ធ្លាក់​ចូល​​ទឹក​​បឹង ប​ណ្ដា​ល​ឲ្យ​​កៀប ស្លាប់​​នៅ​ក្នុង​រ​ថ​យន្ដ រហូត​ដល់ ព្រឹក​ថ្ងៃទី​​២២ ខែ​ធ្នូ ឆ្នាំ​២​០១៧ ទើ​ប​ស​មត្ថ​កិច្ច ស្រង់​​រថ​យន្ត និង​​សព​ជ​នរង​គ្រោះ បង្ក​ការភ្ញាក់ផ្អើល នៅតាម​បណ្ដោយ ផ្លូវ​លេខ​២១៧ ស្ថិតក្នុង ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បុរស​ដែល​ស្លាប់ មានឈ្មោះ ហេង ដា​រ៉ា អាយុ ៤៧ ឆ្នាំ មុខរបរ ជា​ទាហាន និង​មាន​ទីលំនៅ ភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល ។ មុនពេល​កើតហេតុ ជនរងគ្រោះ ចេញ​មកពី ពិធីមង្គលការ របស់​មេ ធ្វើដំណើរ​តែម្នាក់ឯង ដោយ​បើករថយន្ដ​មួយគ្រឿង ម៉ាក 4RUNNER ពាក់​ស្លាក​លេខ ភ្នំពេញ 2C-8090 បើកបរ​ពី ជើង​ទៅ​ត្បូង តាម​បណ្ដោយ​ផ្លូវ​២១៧ គោលបំណង ត្រលប់​ទៅផ្ទះ ស្រាប់តែ​ជ្រុល​ចង្កូត ធ្លាក់ចូល​ទឹក កៀប​ជាប់ នៅក្នុង​រថយន្ដ ស្លាប់​យ៉ាង​អាណោចអាធ័ម លុះដល់​ព្រឹក​ឡើង កម្លាំង​សមត្ថកិច្ច បាន​ស្ទូច​រថយន្ដ ឡើងលើ​គោក និង​យក​សព បុរសរងគ្រោះ ចេញពី​រថយន្ដ ប្រគល់​ឲ្យ ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕