នារី​ក្រីក្រ​ស៊ីឈ្នួល លាងចាន​តាម​រោងការ ត្រូវគេ​វាយ​សម្លាប់ ទាំង​អ​ក្រា​ត​កាយ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 23  ខែDecember ឆ្នាំ2017   ម៉ោង 11:52   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ក្រី​ក្រ​​ស៊ីឈ្នួ​ល លាង​ចាន​​ឲ្យ​គេ តា​ម​រោ​ងកា​រ​ម្នា​ក់  ត្រូ​វ​ក្រុម​​ជន​ពាល ចា​ប់រំ​លោ​ភ រួច​​ស​ម្លាប់ តាំ​ងពី​​យប់ ទើ​បតែ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​វេ​លា​ម៉ោង ៦​និង​​៣០ នា​ទី​ព្រ​លប់ ថ្ងៃ​ទី​២​២ ខែធ្នូ ឆ្នាំ​២​០១៧ នៅ​​ចំណុច ប្រ​ឡាយ​ទឹកស្អុយ អម​តាមផ្លូវ​លេខ​៥៩៨ ជិត​ផ្លូវ​រថភ្លើង ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សាកសព​ជន​គ្រោះ ឈ្មោះ ឈុន មុំ​សុខ​ស៊ី​វុត្ថា អាយុ ២៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មាន​ទីលំនៅ និង​ស្រុកកំណើត ភូមិ​ព្រៃ​បាយ ឃុំ​ព្រៃ​យុ​ត្ឋ​ការ ស្រុក​កោះអណ្តែត ខេត្តតាកែវ សព្វថ្ងៃ​ស្នាក់នៅ បន្ទប់​ជួល ភូមិ​ទំនប់ សង្កាត់​ភ្នំ​ពេះ​ថ្មី ខណ្ឌ​សែន​សុខ ដើម្បី​មក​ស៊ីឈ្នួល លាងចាន តាម​រោងការ​។ ប្រជាពលរដ្ឋ នៅក្បែរ កន្លែងកើតហេតុ បាន​និយាយថា កាលពី​វេលា​ម៉ោង ១០​យប់ ថ្ងៃទី​២១ ខែធ្នូ គេ​បានឮ​សូរសម្លេង មនុស្ស​ស្រី ស្រែក​ឲ្យ​គេ​ជួយ បាន​មួយ​ភ្លែត ក៏​ស្ងាត់ឈឹង ដោយសារ​យប់​ងងឹត មិនមាន​អ្នកណា ហ៊ាន​ទៅ​មើល​។

​រហូតដល់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ បាត់​នាង ឈុន មុំ​សុខ​ស៊ី​វុត្ថា មិនឃើញ​មក​ធ្វើការ ដូច​សព្វដង ក៏មាន​ការសង្ស័យថា នាង​អាច​ត្រូវ គេ​ចាប់រំលោភ​សម្លាប់ ក៏​នាំគ្នា ទៅរក​មើល ម្តងទៀត នៅត្រង់ចំណុច ដែល​គេ​ឮ សម្លេង​ស្រែក​នោះ ទើប​ប្រទះឃើញ សាកសព​របស់​នាង ត្រូវគេ​សម្លាប់ ទំលាក់​ចូល​លូ ក្នុង​សភាព​អាក្រាតកាយ​។ តាម​ការពិនិត្យ សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ មិន​ត្រូវគេ​រំលោភ​ទេ ប៉ុន្តែ​វា​ជា ករណី​ឃាតកម្ម វាយ​សម្លាប់ ដោយ​វត្ថុ​រឹង និង​មាន​ស្នាមរបួស នៅត្រង់​ក្បាល និង​ក​៕