ឡាន​ដឹកទំនិញ បើក​បុក​និង​កិន ក្មេងស្រី​ដែល​កំពុង​ជិះ​កង់ ស្លាប់​គួរ​ឲ្យ​សង្វេគ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 23  ខែDecember ឆ្នាំ2017   ម៉ោង 11:26   ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ស្រី​​ម្នាក់ បាន​​ស្លាប់​​ភ្លាម​ៗ នៅ​ហ្នឹ​ង​ក​ន្លែង ដោ​យសា​រ រថ​យន្ត​​ធុន​​ធំ បុក​ពី​ក្រោ​យ  ពេល​​កំពុ​ង​ជិះ​​កង់ នៅវេ​លា​​ម៉ោង ២​​និង​​៣០ នា​ទី ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២​០១៧ នៅលើ​​កំ​ណាត់ ផ្លូវជា​តិ​លេ​ខ​៥ ចន្លោះ​​ប​ង្គោល​គី​ឡូ​ម៉ែត្រ លេខ​៨៨-៨៩ ស្ថិត​ក្នុងភូមិ តំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​ក្មេងស្រី​រងគ្រោះ ឈ្មោះ ធី​ម សុ​ផាន្នី  អាយុ ១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១C វិទ្យា​ល​យ័ ព្រះបាទ​សុរាម្រិត មាន​ឪពុក​ឈ្មោះ យុន ធី​ម ម្តាយ​ឈ្មោះ គឿន សុផល រស់នៅក្នុង ភូមិ​ប្រាសាទ ឃុំ​ដា ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំ​។  រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3A8579 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា ជាមួយ​ក្មេងស្រី​រងគ្រោះ ដែល​ជិះ​កង់​។

​ដោយឡែក អ្នកបើកបរ ដែល​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​មានឈ្មោះ ងូ យន់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅក្នុង ភូមិ​បឹង​ងូ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ នៅ​មុនពេល​កើតហេតុ គេ​ឃើញ ក្មេងស្រី​រងគ្រោះ​ជិះ​កង់  ស្រាប់តែ​រថយន្ត បាន​បុក​ពី​ខាងក្រោយ ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​ដួល បោក​ក្បាល​និង​ថ្នល់ ស្លាប់​ភ្លាមៗ និង​បាន​បើក​រត់គេច តែ​ត្រូវ​ប្រជាពលរដ្ឋ និង​សម​កិច្ច ឃាត់​ស្ទា​ក់បាន  នាំយក​ម​អធិការដ្ឋាន នគរបាល ក្រុង​កំពង់ឆ្នាំង ដើម្បី​ចាត់ការ តាមច្បាប់​៕