ម៉ូតូ​បែក​កង់ នាំគ្នា​ចុះបណ្តើរ ត្រូវ​ឡាន​បុក​ខ្ទាត​ជាង ២០​ម៉ែត្រ ស្លាប់​បុរស​ម្នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 23  ខែDecember ឆ្នាំ2017   ម៉ោង 11:37   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​បា​ន​​ស្លាប់ មើល​ទៅ​គួ​រ​ឲ្យ​រ​ន្ធត់ និង​ ២​​នា​ក់​ទៀត រួច​​ផុត​ពី គ្រោះ​ថ្នាក់ ដោ​យ​សារ រថយ​ន្ត​​ឡិច​ស៊ី​ស បើក​បរ​​ក្នុង​​ល្បឿន​​លឿ​ន ជ្រុល​​ទៅ​បុ​ក ជនរង​​គ្រោះ ដែល​​កំពុ​ង ប​ណ្តើរ​​ម៉ូតូ កាល​ពី​វេលា​​ម៉ោ​ង ៥​និ​ង​៣​០ នា​ទី ទៀបភ្លឺ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ ​នៅ​ចំណុច មុខ​ក្រុមហ៊ុន គូ​បូ​តា ស្ថិតនៅតាម បណ្ដោយ​ផ្លូវជាតិ លេខ​៦ ក្នុង​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​បុរស​ដែល​បាន​ស្លាប់ មានឈ្មោះ រឿន ថេ​ន អាយុ ៥៤​ឆ្នាំ មុខរបរ ធ្វើការ​សំណង់ ស្នាក់នៅ​ម្ដុំ​សំបក​មាស ខណ្ឌ​ជ្រោយ​ច​ង្រ​។ សម្តី​បុរស ២​នាក់ ដែល​ជិះ​ម៉ូតូ ជាមួយ ជនរងគ្រោះ បានឱ្យដឹងថា មុនពេល​កើតហេតុ ពួកគាត់​បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FV-6887 ធ្វើដំណើរ​តាម បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្រាប់តែ ម៉ូតូ​បែក​កង់ ហើយ​បុរស ដែល​ស្លាប់ បាន​ចុះបណ្ដើរ​ម៉ូតូ ស្រាប់តែ មាន​រថយន្ដ​ឡិច​ស៊ី​ស RX330  ១​គ្រឿង មិន​ចាំ​ស្លាក​លេខ មក​បុក​ពីក្រោយ ធ្វើ​ឲ្យ​បុរសរងគ្រោះ ខ្ទាត ២០​មែត្រ ស្លាប់​យ៉ាង អាណោចអាធ័ម​៕