ឡើង​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ ប៉ះ​ជាមួយ​ឡាន ដួល​បោក​ក្បាល​ស្លាប់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 25  ខែDecember ឆ្នាំ2017   ម៉ោង 11:17   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់​​បាន​​ស្លាប់ ដោ​យសា​រ​​ជិះ​​ម៉ូតូ ឡើ​ង​​ជែង​​មិ​ន​ប្រ​យ័ត្ន ប៉ះ​​ជាមួយ រថ​​យន្ត ដែល​​មិន​​ស្គាល់ អត្តស​ញ្ញា​ណ កាល​ពី​វេ​លា​ម៉ោង​ ១៩​​និង​១​៥ នា​ទី ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២​០១៧ នៅ​តា​ម​ប​ណ្តោយ ផ្លូវ​ជាតិ​​លេខ​​១ ចន្លោះ​​គីឡូម៉ែ​ត្រ លេខ​៣៩-៤០ ក្នុងភូមិ ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយ​ក្រោយពេល បង្កហេតុ រថយន្ត បាន​បើក​គេច បាត់ស្រមោល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ឆិល វិចិត្រ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ព្រៃ​ចំកា ឃុំ​ស្ពឺ​ខ ស្រុក​បាភ្នំ ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាក់លេខ ភ្នំពេញ 1FP.4288​។ ដោយឡែក អ្នកបើក រថយន្ត មិន​ស្គាល់ អត្តសញ្ញាណ បាន​បើករថយន្ត រត់គេច​ចេញពី កន្លែងកើតហេតុ មុនពេល សមត្ថកិច្ច ទៅដល់​។

​នៅវេលា​កើតហេតុ ម៉ូតូ​និង​រថយន្ត បើកបរ​ក្នុង ទិសដៅ​ស្របគ្នា ពី​ភ្នំពេញ ទៅ​អ្នក​លឿង ហើយ​ម៉ូតូ បាន​បើក ជែង​រថយន្ត ស្រាប់តែ​ប៉ះ​រថយន្ត បណ្តាលអោយ​ម៉ូតូ​ដួល ស្លាប់​អ្នកបើកបរ នៅ​កន្លែងកើតហេតុ​។ ចំពោះ​សព​ជនរងគ្រោះ បានប្រគល់ ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ តាម​ការសន្និដ្ឋាន គ្រោះថ្នាក់​នេះ បណ្តាលមកពី ការធ្វេសប្រហែស របស់​អ្នកបើកបរ​ម៉ូតូ ដែល​បើក​ជែង ក្នុងស្ថានភាព គ្រោះថ្នាក់​៕