ឡាន​បែន​ដឹក​ដី បោះពួយ​ទៅបុក ម៉ូតូ​មួយគ្រឿង ស្លាប់​មនុស្ស ៤​នាក់ គួរ​ឲ្យ​រន្ធត់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 25  ខែDecember ឆ្នាំ2017   ម៉ោង 11:50   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ រថយន្ត​​បែ​ន​ដឹក​​ដី បើក​​លឿន ឡើង​​ជែង​​មិន​​ប្រ​យ័ត្ន បា​ន​ជ្រុ​ល​​ទៅ​បុក ម៉ូតូ​មួ​យ​គ្រឿង បណ្ដាល​អោយ​​មនុ​ស្ស ០៤​​នាក់ ត្រូវ​ជា ប្តី​​ប្រ​ពន្ធ កូន និង​​ក្មួយ ដែល​ជិះ​​ម៉ូតូ ជា​មួយ​គ្នា ស្លាប់​​នៅនឹ​ង​កន្លែង កា​លពី​​វេលា​ម៉ោ​ង ១៦​និ​ង​៣០ នាទី ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ តាម​បណ្តោយ ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ លេខ​០១-០២ ចំណុច ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​សមត្ថកិច្ច នគរបាល បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាស នី​ស​សាន់ ប្រភេទ​បែន ពណ៌​ខៀវ​ពាក់​ផ្លាកលេខ ភ្នំពេញ ៣A ២៧៧៧ បើកបរ​ដោយ ឈ្មោះ សេង ចាន់​ឌឿ​ន ភេទ​ប្រុស អាយុ ២៣ មុខរបរ តៃកុង​ឡាន ទីលំនៅ ភូមិ​ព្រ​ពាំង​ស្យា ឃុំ ស្វាយ​រំពារ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ់  បើក​ពី​ខាងជើង ទៅ​ទិស​ខាងត្បូង គឺ​ពី​ថ្នល់ទទឹង ទៅ​កំពង់ត្រាំ លុះដល់​ចំណុច កើតហេតុ   បាន​បុក​ម៉ូតូ មួយគ្រឿង ក្នុងទិសដៅ បញ្ច្រាស​គ្នា ម៉ាក​ហុងដា ១២៥ ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1CW 4614 បើកបរ​ដោយ ឈ្មោះ ម៉ន ជី​មី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​មុខរបរ កម្មករ ។

​ដោយឡែក អ្នករួមដំណើរ ទី​១-​ឈ្មោះ ហៀ​ង គឹម​សាន ភេទ​ស្រី អាយុ ២៤​ឆ្នាំ មុខរប​កម្មករ ត្រូវជា​ប្រពន្ធ  ទី​២-​ឈ្មោះ ម៉ន សម្បត្តិ អាយុ ០២​ឆ្នាំ ត្រូវជា​កូន ក្នុងបន្ទុក និង​ទី​៣-​ឈ្មោះ ខេ​ម ស្រី​ម៉ី អាយុ ០៩​ឆ្នាំ ត្រូវជា​ក្មួយ ទាំង ៤​នាក់  មាន​ទីលំនៅ ភូមិ​ត្រពាំង​សុក្រ​ម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ សមត្ថកិច្ច បាន​ឃាត់ខ្លួន អ្នកបើករថយន្ត​បង្ក យកមក អធិការដ្ឋាន និង​ធ្វើតេស្ត ទឹកនោម ជា​លទ្ធផល ពុំមាន សារធាតុ​ញៀន ក្នុង​ខ្លួន​នោះទេ ហើយ​គ្រោះថ្នាក់​នេះ បណ្តាលមកពី អ្នកបើកបរ​រថយន្ត មិន​ប្រកាន់​ស្ដាំ និង​អ្នកបើកបរ​ម៉ូតូ បើកបរ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​ក្នុងស្ថានភាព គ្រោះថ្នាក់​៕