​ឡាន​ក្រឡុក​ស៊ីម៉ង់ត៍ បុក​អ្នកជិះ​ម៉ូតូ នៅលើ​ស្ពាន ព្រែក​អំ​ពឹ​ល ស្លាប់ ២​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 25  ខែDecember ឆ្នាំ2017   ម៉ោង 12:38   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ បុរស ២​នា​ក់​បា​ន​ស្លាប់ យ៉ា​ង​អា​ណោច​អា​ធ័ម ដោយ​សារ​រថ​យន្ត ក្រឡុ​ក​ស៊ី​ម៉​ង់ត៍ បើក​​បុក​អ្ន​ក​ជិះ​​ម៉ូតូ នៅលើ​​ស្ពាន ព្រែ​ក​​អំ​ពឹ​ល កាល​ពី​វេ​លា​​ម៉ោង ១៧​និ​ង​២០​ នាទី ថ្ងៃទី​​២៣ ខែ​ធ្នូ ឆ្នាំ​២០​១៧ នៅតា​ម​ប​ណ្តោយ ផ្លូវ​ជាតិ​​លេខ២១ ចំណុច​លើ​ស្ពាន ទី​៧១ ព្រែក​អំ​ពឹ​ល ស្ថិតនៅក្នុង ភូមិ​កប៉ាល់​គឿង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង រវាង​រថយន្ត ក្រឡុក​ស៊ីម៉ង់ត៍ និង​ម៉ូតូ ដែលមាន ទិសដៅ​បញ្ច្រាស​គ្នា ធ្វើ​ឲ្យ​ស្លាប់ មនុស្ស ២ នាក់​។ ជនរងគ្រោះ ជា​អ្នកបើក​ម៉ូតូ ឈ្មោះ ចាប ពូក ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ ក្នុងភូមិ​ព្រែ​កលោក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល បើកបរ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១២ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF 7767 ស្លាប់​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ បើកបរ​ក្នុងទិសដៅ ពី​ជ្រៃ​ធំ ទៅ​ក្រុង​តាខ្មៅ​។

​ដោយឡែក អ្នករួមដំណើរ ១ នាក់ ឈ្មោះ ពៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ក្នុងភូមិ​ឃុំ ជាមួយគ្នា បាន​ស្លាប់​នៅ​នឹង កន្លែងកើតហេតុ​។ ដោយឡែក រថយន្ដ ក្រឡុក​ស៊ីម៉ង់ត៍ ម៉ាក HOWO ព​ណ៍សរ ពាក់​ស្លាក លេខ​ភ្នំពេញ 5A 2001​បើកបរ ក្នុងទិសដៅ  ពី​តាខ្មៅ ទៅ​ជ្រៃ​ធំ អ្នកបើកបរ មិន​ស្គាល់ អត្តសញ្ញាណ រត់គេចខ្លួន មុនពេល​សមត្ថកិច្ច ទៅដល់​។ តាម​ការវាស់វែង សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណីនេះ​បង្ករ​ឡើង ដោយសារ​រថយន្ត បើកបរ​ក្នុង​ល្បឿន​លឿន ពេលមកដល់​ស្ពាន មិន​គោរព សិទ្ធិ​អាទិភាព​៕