បើក​គេច​ពី​ឡាន ដែល​កំពុង​ឆ្លងផ្លូវ ជ្រុល​ទៅបុក របាំង​ថ្ម​ក្បាល​នាគ ឡើង​ខ្ទេច​មុខ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 26  ខែDecember ឆ្នាំ2017   ម៉ោង 12:26   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ រថយន្ត​​បា​​ឡែ​ន ១​គ្រឿ​ង បាន​​បើក​​គេ​ច​​ពី​រថ​យន្ត ១​គ្រឿ​ង​​ទៀត ដែល​​កំពុ​ងបើ​ក​​ឆ្លង​ផ្លូវ ក៏​ជ្រុល​​ទៅបុ​ក របាំ​ង​​ថ្ម​​ក្បាល​​នាគ ពុះ​​ចែក​​ទ្រូងផ្លូវ បណ្តា​ល​ឲ្យ​ខូចខា​ត ផ្នែក​​ខា​ងមុខ បង្ក​​ការភ្ញា​ក់​ផ្អើល នៅវេលា​​ម៉ោង ១២ រំលង​អធ្រា​ត្រ ឈានចូល ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ទល់មុខ ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ថ្មគោល សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ 2AC 8707 បើក​ដោយ​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ ធ្វើដំណើរ ពី​កើតមក​លិច តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ស្រាប់​តែមាន រថយន្ត ១​គ្រឿង បើក​ឆ្លងផ្លូវ ពី​ជើង​មក​ត្បូង ក៏​ព្យាយាម​គេច ពី​រថយន្ត​នោះ ជ្រុល​ទៅបុក របាំង​ថ្ម​ទ្រូងផ្លូវ ពេញទំហឹង ហើយ​ភ្លាមៗ​នោះ រថយន្ត​មួយ គ្រឿង​ទៀត ព្យាយាម​បើក​គេច បាត់ស្រមោល​តែម្តង​៕