បង្ក្រាប​ករណី​ជួញដូរ និង​រក្សារ​ទុក គ្រឿងញៀន តាម​ផ្ទះសំណាក់ ឃាត់ខ្លួន ៦​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 26  ខែDecember ឆ្នាំ2017   ម៉ោង 12:07   ព័ត៌មានជាតិ

​ខេត្តកោះកុង ៖ សមត្ថ​កិច្ច បាន​​ចុះ​បង្ក្រា​ប ករ​ណី​​ជួញ​ដូរ និង​​រក្សារ​​ទុក នូវ​សា​រធា​តុ​​ញៀន ដោយ​​ឃាត់​ខ្លួន ជន​ស​ង្ស័យ ប្រុស​​ស្រី ចំនួន ៦ នា​ក់ កាល​ពី​វេលា​​ម៉ោង ២០​និង​៣០ នាទី​​យប់ ថ្ងៃ​ទី​២៥ ខែ​ឆ្នូ ឆ្នាំ​២០១៧ នៅ​ចំណុ​ច ផ្ទះ​សំណា​ក់ ព្រះ​​ច​ន្ទ​ពេញ​វង្ស និង​ផ្ទះសំណាក់ ពយ​សៀន ស្ថិត​ក្នុងភូមិ​២ សង្កាត់ ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ ម៉ែន មិនា ហៅ​ខ្លា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​ស្ទឹង​វែង ស្ទឹង​វែង​។ ២.​ឈ្មោះ មន សុ​វ៉ា​ត់ ភេទ​ស្រី អាយុ ២៤ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ជួល​បន្ទប់ ផ្ទះសំណាក់ ពយ​សៀន ភូមិ​២ ស្មាច់មានជ័យ​។ ៣.​ឈ្មោះ អឹង សុំ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ សន្តិសុខ ផ្ទះសំណាក់ ហាន់​តា​យ ទីលំនៅ ផ្ទះជួល ភូមិ​៣ ស្មាច់មានជ័យ​។

៤.​ឈ្មោះ ឡេង ស្រី​នួន ភេទ​ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិន​ពិតប្រាកដ ជួល​បន្ទប់ ផ្ទះសំណាក់ ពយ​សៀន​។ ៥.​ឈ្មោះ ចាន់ ជន ប្រុស អាយុ ៣៥ ឆ្នាំ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ជួល​បន្ទប់ ផ្ទះសំណាក់ កោះកុង សុខសាន្ត ស្ថិតនៅ​ភូមិ​២ ស្មាច់មានជ័យ និង​៦.​ឈ្មោះ ឃុំ រ​ស្ម៉ី ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ ទូក​ទីលំនៅ ជួល​បន្ទប់ ផ្ទះសំណាក់ កោះកុង សុខសាន្ត​។ ករណីនេះ សមត្ថកិច្ច បាន​ដកហូត វត្ថុតាង​សរុប  ថ្នាំញៀន ចំនួន ៤០​កញ្ចប់ និង​សំភារៈ ស្បោង​ផ្លា​ស្ទិ​ច សំរាប់​វេច​ខ្ចប់ មួយចំនួន​៕