កម្មករ​បូម​ខ្សាច់ ល្បួង​សង្សារ​អាយុ ១៣​ឆ្នាំ ទៅ​រួមភេទ ត្រូវ​ម្តាយ​ខាង​ស្រី​ប្តឹង​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 26  ខែDecember ឆ្នាំ2017   ម៉ោង 12:19   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ យុវជ​ន​​ម្នាក់ បាន​​ប្រើ​ល្បិច​​ល្បួង សង្សា​​ររប​ស់​ខ្លួន ដែល​មិ​ន​ទាន់​​គ្រប់​​អាយុ រួម​ភេទ​​បាន​សម្រេច ២​​ដង នៅ​​មាត់ទ​ន្លេ ទើ​ប​ម្តាយ ក្មេង​ស្រី​រ​ងគ្រោះ​ ប្តឹង​ឲ្យ​នគ​របាល ឃាត់ខ្លួ​ន ចាត់​ការ ទៅ​តាម​​ផ្លូវ​ច្បាប់ កាលពី​​ម៉ោង ២០​​និង​​១៥ នាទី យប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ដី​ឡូត ចំការ​ស្វាយ ក្នុងភូមិ ជ្រោយ​មេត្រី​លើ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​សមត្ថកិច្ច នគរបាល បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ ឈ្មោះ សក​ត  ស​ទយ ភេទ​ស្រី អាយុ ១៣​ឆ្នាំ ជនជាតិ ខ្មែរឥស្លាម សញ្ជាតិ​ខ្មែរ មានមុខ​របរ ជា​សិស្ស រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ ខាងលើ​។ ចំណែក ជន​រង​សង្ស័យ ឈ្មោះ សៀ ស៊ា​ក់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ​សញ្ជាតិ​ខ្មែរ មានមុខ​របរ កម្មករ​បូ​ប​ខ្សាច់ រស់នៅ ភូមិ​ស្រែ​អំពៅ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

​តាម​ការបំភ្លឺ របស់​ក្មេងស្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា កន្លងមក​ជនរងគ្រោះ បាន​ស្គាល់ ជនសង្ស័យ ដែលជា​កម្មករ បូម​ខ្សាច់ តាមរយះ ជនសង្ស័យ សុំ​លេខ​ទូរស័ព្ទ  ហើយ​ជា​រៀងរាល់ថ្ងៃ ជនសង្ស័យ​តែងតែ ទំនាក់ទំនង ជាមួយ​ជនរងគ្រោះ បាន​ណាត់​អោយ ជនរងគ្រោះ ទៅ​ជួប​នៅ មាត់ទន្លេ​។ លើក​ទី​១ ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង ២០​យប់ ជនរងគ្រោះ​បាន ទៅ​ជួប​ជនសង្ស័យ រយះពេល កន្លះ​ម៉ោង តែ​មិនបាន ខ្លួនប្រាណ​គ្នា​ទេ គ្រាន់តែ​បាន ចាប់​អោបថើប តែប៉ុណ្ណោះ​។​

​លើក​ទី​២ នៅ​ថ្ងៃទី​មិន​ចាំ ក្នុង​ខែធ្នូ ឆ្នាំ​២០១៧ ម៉ោង​ប្រហែល ១៩ យប់​ជនរងគ្រោះ បាន​ទៅ​ជួប ជនសង្ស័យ នៅ​មាត់ទន្លេ ពេលនោះ ជនសង្ស័យ បាន​ចាប់​អោបថើប ជនរងគ្រោះ រួច​ចាប់​ផ្តួល​លើដី ធ្វើ​សកម្មភាព រួមភេទ រហូត​បានសម្រេច​ម្តង ។ លុះដល់​ថ្ងៃខែ​ឆ្នាំ​ដដែល វេលា​ម៉ោង ១៩​ជាង ជនសង្ស័យ បាន​ទូរស័ព្ទ អោយ​ជនរងគ្រោះ មកជួប​ខ្លួន នៅ​កន្លែង​ដដែល ពេលនោះ​ជនរងគ្រោះ បានមក​ជួប ហើយ​ជនសង្ស័យ ធ្វើ​សកម្មភាព ចាប់​ជនរងគ្រោះ អោប ស្ទាប ថើប​ប្រហែង រួច​រួមភេទ ជាមួយ​ជនរងគ្រោះ បានសម្រេច ម្តងទៀត​។

​ពេល​ជនរងគ្រោះ ត្រឡប់​ទៅដល់​ផ្ទះ​វិញ ម្ដាយ​សួរ​មកពីណា ពេលនោះ​ជនរងគ្រោះ បាន​ឆ្លើយ កុហក់​ម្ដាយ​ថា មកពី​ទិញ​អី​ញ៉ាំ នៅ​ខាងត្បូង និយាយ​រួច ម្ដាយ​ជនរងគ្រោះ ទាញ​ដៃ​ជនរងគ្រោះ ដើរទៅ​ផ្ទះ​ពូ​កំ​រី រួច​នាំ​ដើរទៅ​មាត់ទន្លេ កន្លែង​រោង របស់​ជនសង្ស័យ ស្នាក់នៅ សួរនាំ រួច​បាន​ប្តឹង ឲ្យ​នគរបាល ចុះទៅ​ឃាត់ខ្លួន ជនសង្ស័យ ចាត់ការ ទៅតាម​ផ្លូវច្បាប់​។ ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ នាំមក​សាកសួរ ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន រួមភេទ ជាមួយ​សង្សារ ពិតប្រាកដ​មែន ដោយ​ពួកគេ​ទាំង ២​នាក់ ស្រឡាញ់គ្នា​៕