រថយន្ត ទូរទស្សន៍​អប្សរា ប៉ុស្តិ៍​លេខ​១១ បុក​ជាមួយ ឡាន​ដឹកទំនិញ របួស ៤​នាក់ 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 26  ខែDecember ឆ្នាំ2017   ម៉ោង 12:06   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ មនុស្ស ៤​នា​ក់ បាន​រង​របួ​ស​​ស្រាល ក្នុ​ង​ករណី គ្រោះ​ថ្នាក់​​ចរា​ច​រណ៍ ដោយរ​ថយន្ត​​ មាន​​​សញ្ញា ទូរទ​ស្សន៍ អ​ប្សរា ប៉ុស្តិ៍​លេខ​​១១ បុក​គ្នា​​ជា​មួយ រថ​យន្ត​​ដឹកទំនិញ នៅ​អូរ​​តាសេ​ក កាលពី​​ព្រឹ​ក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០​១៧ ​វេលា​​ម៉ោ​ង ៦និង​២០ នាទី នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​១៩៩-២០០ នៅក្នុង​ភូមិ អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មាន​គ្រោះថ្នាក់​នេះ កើតឡើង រវាង​រថយន្ត ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3A-5998 ដឹកទំនិញ មាន​ទិសដៅ ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត ម៉ាក​នីសា​ន់ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2x-6815 ជិះ​គ្នា​ចំនួន ៤​នាក់ ស្រី ១​នាក់ ជា​បុគ្គលិក ទូរទស្សន៍​អប្សរា ដែលមាន​ទិសដៅ ផ្ទុយគ្នា បណ្ដាល​ឲ្យ រងរបួស​ស្រាល ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​គ្លីនិក លិ​គឹម​ឌី វាលរេញ​៕