ឡង់​គ្រី​ស័​រ ពាក់​ផ្លាកលេខ ខេមរភូមិន្ទ បើក​បុក​ម៉ូតូ​ដែល​បើក​ឆ្លងផ្លូវ របួស​បុរស​ម្នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 27  ខែDecember ឆ្នាំ2017   ម៉ោង 12:17   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ បុ​រស​​ម្នាក់ បាន​​រង​របួស​​ធ្ងន់ ដោ​យ​សារ រថ​យន្ត ឡង់​​គ្រី​​ស័​រ ពាក់​​ផ្លាក​លេខ ខេម​រភូមិ​ន្ទ បើក​បុ​ក ពេល​​កំ​ពុង ជិះ​​ម៉ូតូ​ឆ្ល​ងផ្លូវ កាល​ពី​រ​សៀ​ល ម៉ោ​ង ១២​និង​​៣០ នាទី​ ថ្ងៃទី​២​៦ ខែធ្នូ ឆ្នាំ​​២០១​៧ នៅតា​ម​ប​ណ្តោយ ផ្លូវជា​តិ​​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​១២៧-១២៨ នៅ​ភូមិ​វាល ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ខេមរភូមិន្ទ 2-5355 បើកបរ​ដោយ​ឈ្មោះ ស្រេង សុខលី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ ឯ​រាជធានី ភ្នំពេញ មាន​ទិសដៅ ពី​ភ្នំពេញ​មក ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ ក៏បាន​បុក​នឹង​ម៉ូតូ ម៉ាក​ហុងដា វ៉េវ ពណ៌​ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ដោយ ឈ្មោះ មាស សុខា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ ស្រុក​រមាសហែក ខេត្តស្វាយរៀង បើកបរ​ឆ្លងកាត់​ផ្លូវ ពី​កើត ទៅ​លិច បណ្ដាល​ឲ្យ ឈ្មោះ មាស សុខា រងរបួស​ធ្ងន់ ត្រូវបញ្ជូន ទៅ​ព្យាបាល នៅ​មណ្ឌល​សុខភាព ស្រុក​កំពង់​សិលា​៕