កាមរី​ឆ្លាម ក្រឡាប់​ផ្ងា​ជើង ឆេះ​សល់​តែ​គ្រោង​ដែក របួស​បាក់ដៃ​បាក់ជើង ៣​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 27  ខែDecember ឆ្នាំ2017   ម៉ោង 12:15   ព័ត៌មានជាតិ

ខេត្តព្រះវិហារ ៖ មនុ​ស្ស ៣​នា​ក់ បាន​​រងរ​បួស​​ធ្ងន់​​ស្រាល គ្រាន់​តែ​បា​ក់​ដៃ បាក់​ជើង ក្នុង​នោះ​​មាន ជន​ជាតិ​ចិ​ន ២​​នាក់ និង​ជនជា​តិ​វៀ​តណា​ម ១​នា​ក់ ដោយ​សារ​ បើករថយន្ត ក្រឡា​ប់​ផ្ទុះ​​ឆេះ សល់​តែ​​គ្រោ​ង​ដែ​ក កាលពី​​វេលា​​ម៉ោង ៨​និង​​៤៥ នាទី ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិតនៅក្នុង ភូមិ​ស្រែ​ធំ ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ខ្សាន្ត ខេត្តព្រះវិហារ មុខ​ចំការកៅស៊ូ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​នេះ បានកើត​ឡើង ដោយ​រថយន្ត​ម៉ាក កាមរី​ឆ្លាម ពណ៍​ទឹកប្រាក់ បើកបរ​ដោយ ជនជាតិ​ចិន ពាក់​ស្លាក​លេខ ភ្នំពេញ 2M 3534 បាន​ក្រឡាប់​ឆេះ បង្ក​កា​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​កម្លាំង ពន្លត់អគ្គីភ័យ ចេញមក​ជួយ ពន្លត់​ទាន់ពេលវេលា តែ​មួល​ហេតុ មិនទាន់​ដឹង​ច្បាស់ នៅឡើយ​ទេ​៕