ឃាត់ខ្លួន ២​នាក់ ដកហូត​ម៉ូតូ ៥​គ្រឿង ករណី​បង្ក្រាប​ទីតាំង ទទួលផល​ចោរកម្ម​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 27  ខែDecember ឆ្នាំ2017   ម៉ោង 12:31   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ កម្លាំង​​នគរបា​ល ប៉ុស្តិ៍​​កា​កា​ប​ទី​​២ ឆ្មក់​ចូ​ល​ប​ង្ក្រាប ទីតាំ​ង ទទួល​ផល ចោ​រ​កម្ម មួយ​ក​ន្លែង ធ្វើការ​​​ដក​ហូ​ត​​វត្ថុតាង មួយ​ចំ​នួន ឃាត់​ខ្លួន ជន​សង្ស័យ ២​នាក់ កាល​ពី​ល្ងា​ច ថ្ងៃទី​​២៦ ខែ​ធ្នូ ឆ្នាំ​​២០១៧ ចំណុ​ច​ផ្ទះ​​លេ​ខ​១៤B ក្រុម​​៣ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​លោក ភា ប្រុស នាយប៉ុស្តិ៍ កា​កាប​ទី​២ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១ ឈ្មោះ នួន តេង​លី អាយុ ៣៤​ឆ្នាំ នៅ​ភូមិ​ក្លែង​ពណ៌ ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​មេក្លោង​។  ទី​២.​ឈ្មោះ ស៊ី សោម អាយុ ៣២​ឆ្នាំ ស្រុកកំណើត នៅ​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លោក​បាន​បន្តទៀតថា ដោយមាន​ការណែនាំ ពី​លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានការ សម្របសម្រួល ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​ប្រតិបត្តិការ​មួយ​នេះ ទទួលបាន​ជោគជ័យ ដោយបាន​ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ២​នាក់ ក្នុងនោះ​ម្នាក់ ជា​មេក្លោង ក្នុងការ​ប្រព្រឹត្ត រួមទាំង​ធ្វើការ ដកហូត​ម៉ូតូ សង្ស័យ មានការ​ពាក់ព័ន្ធ ៥​គ្រឿង រួម​និង​វត្ថុតាង មួយចំនួន ទៀតផង​ដែរ​៕