ឡាន BMW បុក​អ្នកជិះ​ម៉ូតូ របួស​នារី​ម្នាក់ និង​បែក​កញ្ចប់​បាយ ខ្ទាត​ពេញ​ផ្លូវ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 27  ខែDecember ឆ្នាំ2017   ម៉ោង 13:26   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ នារី​​ម្នាក់ ត្រូវ​រ​ថយន្ត​​បើក​​បុក ពេ​ល​ជិះ​​ម៉ូតូ ដឹក​​បាយ ជាច្រើន​​ក​ញ្ចប់ បណ្តាល​​ឲ្យ​​ខ្ទាត រាយប៉ា​​យ​​ពេញ​​ផ្លូវ កាលពី​វេ​លា​ម៉ោ​ង ៦​និង​​៣០ នាទី​ ព្រឹក​​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២​០១៧ នៅ​លើ​វិថី​ឯ​ក​រាជ្យ ចំណុច​រ​ង្វង់​មូ​ល ត្រី​​ផ្ទោង មុខ​​សាលា អនុវិទ្យាល័យ សម្តេចឪ ក្រុង​និង​ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ កើតឡើង​រវាង រថយន្ត ១​គ្រឿង ម៉ាក BMW ពណ៌ ទឹកប្រាក់ ពាក់​ផ្លាកលេខ ព្រះសីហនុ 2A 6833 មាន​ទិសដៅ ពី​វេទិកា​៧​មករា សំដៅ​មក​ផ្សារលើ ពេលមកដល់ ចំណុចកើតហេតុ បាន​ប៉ះ​នឹង​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ 1G-1553 បើកបរ ដោយ​នារី​ម្នាក់ បណ្ដាល​ឲ្យ​រងរបួស ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​គ្លីនិក​បាយ័ន​៕