ស្រវឹង​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ ឡាន​មកដល់ កិន​បែកក្បាល ធ្លាយ​ខួរ​ស្លាប់ គួរ​ឲ្យ​សង្វេគ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 29  ខែDecember ឆ្នាំ2017   ម៉ោង 12:10   ព័ត៌មានជាតិ

​ខេត្តបាត់ដំបង ៖ បុរស​​ម្នា​ក់​​ជិះ​ម៉ូតូ រេ​ពេ​ញ​ផ្លូវ​រ​កដួ​ល ស្រាប់​តែ​រ​ថយន្ត មិ​ន​ស្គា​ល់​ម៉ាក ១​​គ្រឿង មក​ពី​ក្រោ​យ ចា​ប់​ហ្វ្រាំ​ង​មិន​​ជាប់ ជ្រុល​​បុក និង​​កិន​ ​បែក​ក្បាល ធ្លា​យ​ខួរ​ស្លាប់​​ភ្លាមៗ​ នៅនឹ​ង​កន្លែង កាល​ពី​ថ្ងៃទី​​២៨ ខែធ្នូ ឆ្នាំ​២​០១៧ នៅតា​ម​ប​ណ្តោយ ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុមទី​១១ ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ តុញ ឌុយ ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ បាត់ដំបង 1G-6782 ធ្វើដំណើរ ក្នុងទិសដៅ ពី​កើ​តទៅ​លិច​។ លុះ​មកដល់ ចំណុចកើតហេតុ ជនរងគ្រោះ ដែល​ស្រវឹងស្រា បាន​ជិះ​ម៉ូតូ​រេ​ពេញ​ថ្នល់ ស្រាប់តែ​រថយន្ត មកពី​ក្រោយ ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​បុក​និង​កិន បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​គួរ​ឲ្យ​សង្វេគ ចំណែក​រថយន្ត​បង្ក មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​គេច បាត់ស្រមោល​៕