គ្រូបង្រៀន​ចូលនិវត្តន៍ ដើរ​ឆ្លងផ្លូវ​ទៅ​ដូរ​កំប៉ុង​ហ្គាស ត្រូវ​សិស្សស្រី ជិះ​ម៉ូតូ​បុក​ស្លាប់  
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 29  ខែDecember ឆ្នាំ2017   ម៉ោង 12:41   ព័ត៌មានជាតិ

​ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ជា​​អ្នក​​ថ្មើរជើ​ង​​ម្នាក់ បា​ន​ស្លាប់​​ភ្លាម​ៗ ក្នុង​​ថ្លុក​ឈាម ដោយ​សារ សិស្ស​ស្រី ចំ​នួន ៤​​នាក់ បើក​​ម៉ូតូ​​បុក ក្នុង​ពេ​លដែ​ល ស្ត្រី​រ​ង​គ្រោះ ដើរ​​ឆ្លង​​ផ្លូវជាតិ កាលពី​​វេលា​​ម៉ោង ៦​និ​ង​១០ នាទី យ​ប់​​ថ្ងៃទី​២​៨ ខែធ្នូ ឆ្នាំ​២​០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ គីឡូម៉ែត្រ លេខ​៩១​និង​៩២ ចំណុច​ផ្លូវ​លេខ​២ ស្ថិតក្នុង​ភូមិ​ទី​២ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

​សម​ត្ថិ​ច្ច បានអោយដឹងថា ស្ត្រីជន​រងគ្រោះ ដែល​ស្លាប់ មានឈ្មោះ លឹម សុ​វណ្ណា អាយុ ៦២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កន្លែង កើតហេតុ​ខាងលើ អតីត​ជា​គ្រូបង្រៀន ចូល​និ​វត្ស​ន៍​។ ចំណែក​ក្មេងស្រី សិស្សសាលា ១-​ឈ្មោះ ខុម កុសល ភេទ​ស្រី អាយុ ១៧​ឆ្នាំ រងរបួស​ធ្ងន់ ជា​អ្នកបើកបរ ២-​ឈ្មោះ អឹម ថា​រី ភេទ​ស្រី អាយុ ១៧​ឆ្នាំ រងរបួស​ស្រាល ៣-​ឈ្មោះ អេង ឈាង​ហុង ភេទ​ស្រី អាយ ១៨​ឆ្នាំ រងរបួស​ស្រាល និង ៤-​ឈ្មោះ ឆន ផល អាយុ ១៨​ឆ្នាំ រងរបួស​ស្រាល សិស្សសាលា ទាំង ៤​នាក់ មាន​ទីលំនៅ ភូមិ​កំពង់​ខ្លាញ់ ឃុំ​ជលសារ ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ បាន​ដើរ​ឆ្លងផ្លូវ ជាតិ​ពី​ត្បូង​ទៅ​ជើង ដើម្បី​ទៅ​ដូរ​កំប៉ុង​ហ្គាស់ លុះ​ដើរ​ដល់​ទ្រូងផ្លូវ ស្រាប់​តែមាន រថយន្ត ១​គ្រឿង បើក​ពី​កើ​តទៅ​លិច ខណៈនោះ​អ្នកគ្រូ បាន​ដើរ​បក​ក្រោយ​វិញ ក៍​ត្រូវ​ម៉ូតូ​មួយគ្រឿង ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១H.៥៤៧៩ បើកបរ​ដោយ សិស្សស្រី​ខាងលើ ក្នុង​ល្បឿន យ៉ាង​លឿន ក្នុង​ដំណើរ ពី​លិចទៅ​កើត បាន​បុក​ពេញ​ស្ត្រី​រងគ្រោះ ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ ដួល​បោក​ក្បាល​និង​ថ្នល់ ស្លាប់​នៅនឹងកន្លែង​តែម្តង ចំណែក​សិស្សស្រី ទាំង ៤​នាក់ បាន​រងរបួស ធ្ងន់​និង​ស្រាល ត្រូវ​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​កំពង់​ង​ឆ្នាំង​៕