ជិះ​ម៉ូតូ​ត្រលប់​មកពី លេង​ផ្ទះ​បងប្អូន ត្រូវ​ឡាន​ដឹកទំនិញ​កិន​ស្លាប់ ហើយ​បើក​រត់​បាត់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 29  ខែDecember ឆ្នាំ2017   ម៉ោង 12:42   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់ ជិះ​ម៉ូ​តូ​ត្រល​ប់​ម​ក​ពី លេ​ង​ផ្ទះ​​បង​ប្អូន នៅ​តំ​បន់​​សេដ្ឋកិ​ច្ច​​ពិសេ​ស​​កំ​បូល មកដ​ល់​​ពាក់​​ក​ណ្តាល​ផ្លូវ ក៏ត្រូ​វ​រថ​យ​ន្ត​​ធុន​​ធំ មិន​ស្គា​ល់​​ម៉ា​ក បុក​ពេញទំ​ហឹង​​បណ្តា​ល​អោយ ដាច់​​ដៃ​​ឆ្វេង និង​ជើ​ង​ឆ្វេង បែក​ក្បាល​​ស្លាប់​​ភ្លា​មៗ នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង ១០​និង​៥០ នាទី យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិតនៅតាម បណ្តោយ​ផ្លូវជាតិ​៤ មុខ​បុរី​ញ៉ូ​ថោ​ន ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនដំបូង​គេ​ឃើញ ជនរងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្ស៊ុ​យ​ស៊ី​គី​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1AD-4507 តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវជាតិ​៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត រីឯ​រថយន្ត​បង្ក មិន​ស្គាល់​ម៉ាក គ្រាន់តែ​គេ​ដឹងថា ជា​រថយន្ត​ធុន​ធំ ដឹកទំនិញ បើកបរ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន បាន​បុក​ម៉ូតូ​ជនរងគ្រោះ ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ ដាច់​ដៃ​ឆ្វេង និង​ជើងឆ្វេង ចេញ​ឆ្អឹង​មក​ក្រៅ គួ​ឲ្យ​ញញើត ព្រមទាំង​បែកក្បាល​ស្លាប់​ភ្លាម​តែម្តង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ មានឈ្មោះ សឿន ស៊ីម អាយុ ៣៦​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ ភូមិ​កប់​គង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ចុះទៅ​សម្រួល នៅ​កន្លែងកើតហេតុ ឆែក​រកឃើញ​អត្តសញ្ញាណប័ណ្ណ និង​បាន​ទាក់ទង ទៅ​មេភូមិ អោយ​ប្រាប់​សាច់ញាតិ មក​មើល និង​ធ្វើឯកសារ ប្រគល់​សព ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន រត់​បាត់ស្រមោល​៕