ឡាន TUNTRA តៃកុង​បើក​ធ្លាក់​ផ្លូវ ទុកចោល​មួយ​យប់ ព្រឹក​ឡើង​បាត់​កង់ ២​គ្រាប់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 29  ខែDecember ឆ្នាំ2017   ម៉ោង 12:51   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ រថយន្ត​​សេរី​​ទំនើ​ប មួ​យ​គ្រឿង ត្រូវ​ជ​ន​មិ​ន​ស្គា​ល់​មុខ លួច​​ដោះក​ង់​អ​ស់ ២​​គ្រាប់ បន្ទា​ប់ពី​​តៃ​កុង បើក​​ធ្លា​ក់​ផ្លូវ ទុក​ចោល​​តែ​មួយ​​យប់ បង្ក​​ការ​ភ្ញា​ក់ផ្អើល កាលពី​​វេលា​​ម៉ោង ៤​និង​​៣០ នា​ទី ព្រឹក​​ព្រលឹ​ម ថ្ងៃទី​​២៩ ខែធ្នូ ឆ្នាំ​២០​១៧ លើផ្លូវ​បេតុង ចន្លោះ​ពី​សណ្ឋាគារ ឯករាជ្យ មក​វត្ត​ក្រោម ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​និង​ខេត្ត ព្រះសីហនុ​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា រថយន្ត​នោះ ម៉ាក​TUNTRA ពណ៌​ស ពាក់​ផ្លាកលេខ​ព្រះសីហនុ 1B-1618 បើកបរ​ក្នុងទិសដៅ ពី​សណ្ឋាគារ​ឯករាជ្យ ហៅ​អូ​តែ​ល ៧​ជាន់ ឆ្ពោះទៅ​វត្ត​ក្រោម បាន​បើក​ធ្លាក់​ផ្លូវ ខាងស្ដាំ​ដៃ ទៅមុខ​លែងរួច ហើយ​អ្នកបើកបរ បាន​ទុក​រថយន្ត​ចោល នៅ​ទីនោះ​។ ព្រឹក​ឡើង សមត្ថកិច្ច​ទៅ​មើល ពុំ​ឃើញ​មាន ម្ចាស់​រថយន្ត​ទេ និង បាត់​កង់​ផ្នែក​ខាងឆ្វេង ទាំងមុខ និង​ក្រោយ ចំនួន ២​គ្រាប់​៕