ជិះ​ម៉ូតូ​បុក​គ្នា​ពីក្រោយ ដួល​រដូករណែល​ពេញ​ផ្លូវ របួស​ប្រុស​ស្រី ៣​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 1  ខែJanuary ឆ្នាំ2018   ម៉ោង 11:21   ព័ត៌មានជាតិ

​ខេត្តស្វាយរៀង ៖ អ្នកដំ​ណើរ ប្រុស​​ស្រី ៣​​នាក់ រងរបួ​ស​​ធ្ងន់​​ស្រាល ដោយ​សារ ជិះ​ម៉ូ​តូ​បុ​ក​គ្នា យ៉ាង​ពេ​ញ​ទំ​ហឹង កាលពី​​វេលា​​ម៉ោង​ ៧​​និង​១០ នា​ទី​​យប់ ថ្ងៃទី​​៣១ ខែ​ឆ្នូ ឆ្នាំ​២០១៧ នៅតាម​​ប​ណ្តោយ ផ្លូវជា​តិ​​លេខ​១ ចន្លោះ​​គីឡូម៉ែ​ត្រ លេខ​​១៤១-១៤​២ ស្ថិតក្នុង ភូមិ​ក្បាលថ្នល់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ភាគី​ខាង​ម៉ូតូ​បង្ក មាន​ម្ចាស់​ឈ្មោះ វ៉េង និមល ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ ភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ចំណែក​ម៉ូតូ រងគ្រោះ ម៉ាក​ស្មា​ក់វី ពណ៌​សលាយ​ខ្មៅ ស្លាក​លេខ ភ្នំពេញ ១DD ០៤៧៣  ម្ចាស់​ឈ្មោះ យស់ ន័យ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន និង​អ្នករួមដំណើរ ឈ្មោះ សួស ថា​រី ភេទ​ស្រី អាយុ ២៦​ឆ្នាំ មុខរបរ កម្មករ​មាន​ទីលំនៅ ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ​អង្គ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ មាន​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ ២០១៨ ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយរៀង ១K ២៣៤២ ម៉ូតូ​ជិះ​គ្នា ២​នាក់ ដោយ​ធ្វើដំណើរ ក្នុងទិសដៅ ពី​កើ​តទៅ​លិច លើផ្លូវ​ជាតិ​លេខ​១ ស្រាប់​តែមាន ម៉ូតូ​ម៉ាក ស្មា​ក់វី ពណ៌​សលាយ​ខ្មៅ  មកពី​ក្រោយ​ស្រប​ទិស​គ្នា បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល រដូករណែល រងរបួស​ពេញ​ផ្លូវ ត្រូវ​ដឹក​មកកាន់ មន្ទីរពេទ្យបង្អែក ស្វាយទាប ដើម្បី​សង្គ្រោះ ភ្លាមៗ​ផងដែរ​៕