កសិករ​ម្នាក់ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​សត្វ​គោ ដួល​រងរបួស​ធ្ងន់ 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 1  ខែJanuary ឆ្នាំ2018   ម៉ោង 11:24   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ បុរស​​ម្នាក់ បាន​​រងរ​បួស​​ធ្ងន់ ដោយ​សារ​​ជិះ​ម៉ូតូ បុក​ស​ត្វ​គោ​ កាល​ពី​វេលា​​ម៉ោង ២​​និង​២​២ នាទី ​រំលង​​អា​ធ្រា​​ត្រ ឈា​ន​ចូល ថ្ងៃទី​​០១ ខែ​មករា ឆ្នាំ​២០​១៨ នៅតា​ម​​ប​ណ្តោយ ផ្លូវ​ជាតិ​​លេ​ខ​៤ ចន្លោះ​​គីឡូ​ម៉ែត្រ លេខ​១​៥៩-១៦​០ ស្ថិត​នៅ​ភូមិ មនោ​រម្យ​តាន​នៃ ឃុំ​និង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ឌៀង ពេជ្រ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ស្ទឹង​ឆាយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ជិះ​ម៉ូតូ​ម៉ាក C១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ ២០១៦ ស្លាក​លេខ ភ្នំពេញ ១FW ៦៦៣៦ មាន​ទិសដៅ​ពី ភ្នំពេញ​ទៅ ក្រុងព្រះសីហនុ ត្រូវបាន​នាំទៅ សង្គ្រោះ​នៅ គ្លីនិក​ឯកជន វាលរេញ ចំណែក​សត្វ​គោ និង​ម៉ូតូ ត្រូវបាន​នគរបាល យកទៅ​រក្សាទុក ដើម្បី​រងចាំ ការដោះស្រាយ​៕