ស្ត្រី​ម្នាក់​រត់​ឆ្លងផ្លូវ ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​ឡាន​បុក​ស្លាប់ នៅក្នុង​ថ្លុកឈាម​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 2  ខែJanuary ឆ្នាំ2018   ម៉ោង 11:11   ព័ត៌មានជាតិ

​ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នា​ក់​បា​ន​​ស្លាប់ នៅក្នុ​ង​​ថ្លុក​ឈាម ដោយ​សារ​រថ​យន្ត ស្តា​​រិច បើក​​បុក ពេល​​កំពុ​ង​រ​ត់​ឆ្ល​ងផ្លូ​វ ខ្វះ​កា​រប្រុ​ង​ប្រ​យ័ត្ន កាល​ពី​​វេលា​​ម៉ោ​ង ១៧​និ​ង​៣០ នាទី​ល្ងាច ថ្ងៃទី​០១ ខែម​ករា ឆ្នាំ​២​០១៨ នៅ​លើ​កំ​ណាត់ ផ្លូវជា​តិ​លេខ​៦​ ចន្លោះ​​គីឡូម៉ែត្រ លេខ​១៨៧-១៨៨ ស្ថិតក្នុង ភូមិ​តារា​ម ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ រថយន្ត​ម៉ាក ហ៊ីយ៉ានដាយ ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ 2R 6948 បើកបរ​ក្នុងទិសដៅ ពី​លិចទៅ​កើត  អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន បាន​បុក អ្នក​ថ្មើរជើង ឈ្មោះ តុំ នឿន ភេទ​ស្រី អាយុ ៥៧​ឆ្នាំ រស់នៅ ភូមិ​ដូន​ឈូក ឃុំ​នី​ពេ​ជ ស្រុ​កំពង់ស្វាយ ខេត្តកំពង់ធំ ប​ណ្តោ​ល​ឲ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ ។ តាម​ការវាស់វែង បង្ហាញថា គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ អ្នក​ថ្មើរជើង រត់​ឆ្លងកាត់​ផ្លូវ ខ្វះ​ការប្រុងប្រយ័ត្ន រួមផ្សំ​នឹង​រថយន្ត មាន​ល្បឿន​លឿន​៕