ជិះ​ម៉ូតូ បុក​បង្កាន់ដៃស្ពាន សន្លប់​ស្តូក ហើយ​ធ្លាក់ ស្រា​បៀរ រាយប៉ាយ​ពេញ​ផ្លូវ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 2  ខែJanuary ឆ្នាំ2018   ម៉ោង 11:46   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់ បាន​​ជិះ​​ម៉ូតូ បុក​​បង្កា​ន់​ដៃ​ស្ពាន សន្ល​ប់​ស្តូក​ស្តឹង ហើយ​​ធ្លាក់ ស្រា​​បៀរ រាយប៉ា​យ​ពេ​​ញ​ផ្លូវ បង្ក​កា​រភ្ញា​ក់ផ្អើ​ល កាល​ពី​វេ​លា​​ម៉ោង ៨​​យប់ ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​​២០១៨ នៅ​​ចំណុច ខាង​ត្បូង ស្ពាន​​ព្រែក​​ជ្រៃ ស្ថិត​ក្នុង ភូមិ​​ព្រែក​​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរសរងគ្រោះ បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1D-7906 យ៉ាង​លឿន ពី​ត្បូង​មក​ជើង ហើយ​នៅលើ​ម៉ូតូ មាន​ស្រា​បៀរ ប្រហែល ១២​កំប៉ុង ព្យួរ​នៅ​ដៃ​ម៉ូតូ ហើយ​ពេល​កំពុង​បើកបរ ជនរងគ្រោះ បាន​កាន់ កំប៉ុង​ស្រា​បៀរ ហើយ​លើក​ផឹក​។ ពេលមកដល់ ត្រង់ចំណុច​ស្ពាន ក៏​ជ្រុល​ទៅបុក បង្កាន់ដៃស្ពាន ពេញទំហឹង ធ្លាក់​កំប៉ុង ស្រា​បៀរ រាយប៉ាយ​ពេញ​ផ្លូវ និង​សន្លប់​ស្តូកស្តឹង​៕