យុវជន​ម្នាក់​កំពុង​បណ្តើរ​ម៉ូតូ ត្រូវ​ឃាតក​បាញ់​ត្រូវ​ក្បាល ២​គ្រាប់ សង្ស័យ​រឿង​គំនុំ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 2  ខែJanuary ឆ្នាំ2018   ម៉ោង 11:28   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរ​ស​ម្នាក់ ត្រូវ​​ខ្មាន់កាំ​ភ្លើង បាញ់​ប្រ​ហារ ចំនួន ២​​គ្រាប់ ត្រូវ​ចំ​ក​ណ្ដាល​​ក្បាល បណ្ដា​ល​ឲ្យ ស្លាប់​​ភ្លា​មៗ នៅ​​ម្ដុំ​ស្ពា​ន​លី​​យ៉ុ​ង​ផាត់ កាល​ពី​វេលា​​ម៉ោង ១០​​យប់ ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​​២០១​៨ ស្ថិតក្នុ​ង ខណ្ឌ​​ព្រែក​​ព្នៅ ដែល​​ករណី​នេះ សម​ត្ថ​កិច្ច ដាក់​ការសង្ស័យថា ជា​រឿង​គំនុំ​។​

​ករណី​បាញ់ប្រហារ​នេះ បានកើត​ឡើង នៅពេលដែល ជនរងគ្រោះ កំពុងតែ​បណ្ដើរ​ម៉ូតូ ម៉ាក NEX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CB-4808 នៅក្បែរ​ស្ពាន លី​យ៉ុង​ផាត់ ស្រាប់ តែ​ជនសង្ស័យ ដក​កាំភ្លើង បាញ់សម្លាប់ តែម្ដង​។ សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ស្រ៊ី​ន អាយុ ១៨​ឆ្នាំ ស្នាក់នៅ ភូមិ​ព្រែ​កតា​មែ ឃុំ​កំពង់​អូស ស្រុក​ពញាឮ ខេត្តកណ្តាល ហើយ​បន្ទាប់ពី បាញ់ប្រហារ ជនសង្ស័យ បានគេច​ខ្លួន បាត់ស្រមោល​៕