កាប់​ប្រហារ​អ្នកលក់​ពូក​តាម​ម៉ូតូ ស្លាប់​នៅក្នុង​ថ្លុកឈាម ហើយ​រត់គេច​បាត់ស្រមោល​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 2  ខែJanuary ឆ្នាំ2018   ម៉ោង 11:53   ព័ត៌មានជាតិ

ខេត្តកំពង់ធំ ៖ បុរស​​ម្នាក់ ប្រ​​កប​​របរ លក់​​ពូក​តា​ម​​ម៉ូតូ ត្រូវ​ជ​ន​មិ​ន​​ស្គាល់​មុខ ប្រើ​ដំ​បង និង​​កាំបិត​ កាប់​​ស្លាប់ យ៉ាង​​អា​ណោច​អាធ័ម បង្ក​កា​រភ្ញា​ក់​ផ្អើល កាល​ពី​វេ​លា​ម៉ោង ០៦​និ​ង​២០ នាទី​​ល្ងាច ថ្ងៃទី​១ ខែម​ករា ឆ្នាំ​​២០១៨​ នៅ​​តំបន់ ក្បាល​​ឡាន ស្ថិតក្នុង ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​បានដឹងថា អំពើ​ឃាត​កម្មនេះ បង្កឡើង​ដោយ ជនសង្ស័យ មិន​ស្គាល់ អត្តសញ្ញាណ  ក្រោយពី ធ្វើ​សកម្មភាព យក​កាំបិត និង​ដំបង វាយ​និង​កាប់ ជនរងគ្រោះ​ឈ្មោះ ងៀ​ន វ៉ាន់​ដែង ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ជនជាតិ វៀតណាម នៅ​ភូមិ ទិន​ដុង​ហាយ ឃុំ​ទិន​លឹម ស្រុក​តាន​បៀ​ន ខេត្ត​តា​យ​នី​ញ ប្រទេស​វៀតណាម មុខរបរ លក់​ពូក​តាម​ម៉ូតូ បណ្តាល​ស្លាប់ នៅនឹងកន្លែង ហើយ​ករណីនេះ សមត្ថកិច្ច​មិនទាន់ សន្និដ្ឋានថា មកពី​មូលហេតុ អ្វី​នៅឡើយ​ទេ​៕