ឪពុកចុង​ចិត្ត​តិរច្ឆាន ប្រើ​ល្បី​នាំ​កូនស្រី ទៅ​រំលោភ បានសម្រេច នៅក្រោយ​រោងចក្រ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 3  ខែJanuary ឆ្នាំ2018   ម៉ោង 12:07   ព័ត៌មានជាតិ

​ខេត្តកណ្ដាល ៖ បុរ​ស​​ម្នាក់ បាន​​ប្រើ​ម​ធ្យោ​បាយ បោ​ក​​បញ្ឆោត កូន​ស្រី​​ចុង រប​ស់​ខ្លួន ឌុ​ប​យ​ក​ទៅ ក្រោយ​រោ​ង​ចក្រ រួច​​ធ្វើ​ស​ក​ម្ម​ភាព ចាប់រំ​លោភ នៅ​លើ​វា​ល​ស្មៅ រហូត​បា​ន​ស​ម្រេច កាលពី​វេ​លា​ម៉ោង ៥​និង​​៣០ នាទី ទៀប​ភ្លឺ ថ្ងៃទី​​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ វិហារ​សួគ៌​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល លុះ​ព្រឹក​ឡើង ត្រូវ​សមត្ថកិច្ច ចាប់វាយ​ខ្នោះ​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ ជា​ឪពុកចុង ឈ្មោះ វ៉េង ពី​វ ហៅ​ទ្រី ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ និង​នារី​រងគ្រោះ ត្រូវជា​កូនចុង ឈ្មោះ វ​.​ណ អាយុ ១៣​ឆ្នាំ ជនសង្ស័យ និង​ជនរងគ្រោះ មាន​ទីលំនៅ ក្នុងភូមិ​តាកែវ​២ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ប្រភព​បាន​ឲ្យ​ដឹងថា ម្ដាយ​ក្មេងស្រី​រងគ្រោះ បាន​លែងលះគ្នា ជាមួយ​ប្តី​ដើម ហើយ​បាន​បន្ត យកប្តី​មួយទៀត ឈ្មោះ វ៉េង ពីង ជា​ជនសង្ស័យ និង​នាំ​គ្រួសារ មក​ស្នាក់នៅ ផ្ទះជួល ស្ថិតក្នុង​ក្រុមហ៊ុន 7NG ដើម្បី​ប្រកប​របរ​លក់ដូរ នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។​

​ក្រោយមក ជនសង្ស័យ ឈ្មោះ វ៉េង ពី​វ ដែលជា​ឪពុកចុង តែងតែ​បៀតបៀន ទៅលើ ក្មេងស្រី​រងគ្រោះ ឈ្មោះ វ​.​ណ ជា​កូនចុង​ដូចជា អោបថើប និង​ច្របាច់​សុដន តែ​ជនរងគ្រោះ មិនដែល​និយាយ​រឿងហេតុ ប្រាប់​ម្តាយ​ទេ ព្រោះ​ខ្លាច ម្តាយ​ពិបាកចិត្ត​។ រហូតដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង ២០ ក្មេងស្រី​រងគ្រោះ និង​មិត្ត​ភ័​ក្ភ បាននាំគ្នា​ចេញពីផ្ទះ​ជួល ទៅ​មើលល្ខោន​បាសាក់ នៅ​ជិត​ផ្ទះ ក្នុង​ក្រុមហ៊ុន 7NG ។ រហូតដល់​ម៉ោង ២​រំលង​អា​ធ្រា​ត ឈានចូល ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ជនរងគ្រោះ ត្រឡប់​ពី​មើលល្ខោន​វិញ ឡើងទៅ​ដេក លើ​ឡៅតឿ ក្នុងផ្ទះ​ខ្លួន ចំណែក​ជនសង្ស័យ ឈ្មោះ វ៉េង ពី​វ បាន​ដេក​ជាមួយ​ប្រពន្ធ នៅលើ​គ្រែ ក្នុង​ផ្ទះជួល ជាមួយគ្នា​ដែរ ។

​រហូតដល់​វេលា​ម៉ោង ៥​ព្រឹក ជនសង្ស័យ​ឈ្មោះ វ៉េង ពី​វ បាន​ក្រោក​ពី​ដេក លប​ឡើ​ទៅលើ ឡៅតឿ កន្លែង​ក្មេងស្រី​រងគ្រោះ ដេក​តែម្នាក់ឯង រួច​ក៏បាន អោបថើប ជនរងគ្រោះ ដែល​កំពុងតែ ដេក​លង់លក់ ភ្លាមនោះ​ជនរងគ្រោះ បាន​ភ្ញាក់​ដឹងខ្លួន ហើយ​និយាយថា ធ្វើ​អី​អញ្ចឹង ភ្លាមនោះ​ឈ្មោះ វ៉េង ពី​វ និយាយថា ក្រោក​ឡើង ទៅ​ជួយ ដាក់​សាច់ជ្រូក ឲ្យ​ម៉ូយ ខណៈដែល ស្ត្រី​ជា​ម្ដាយ ជនរងគ្រោះ បាន​ក្រោក ទៅ​លក់​សាច់ជ្រូក នៅឯ​ផ្សារ​វិហារ​សួគ៌ បាត់​ហើយ​។ បន្ទាប់មក ជនសង្ស័យ បាន​ឌុប ក្មេងស្រី​រងគ្រោះ ចេញពី​ផ្ទះជួល ដោយ​បោក​បញ្ឆោត​ថា ទៅ​ដាក់ សាច់ជ្រូក​ឲ្យ​ម៉ូយ​។​

​តែ​តាមពិត ជនសង្ស័យ​បាន​ឌុប ជនរងគ្រោះ ទៅក្រោយ រោងចក្រ​ទី​៨ ដែលជា​កន្លែង​ស្ងាត់ រួច​បាន​ឈប់​ម៉ូតូ ចាប់​ជនរងគ្រោះ  រួច​ខ្ទប់មាត់ អូស​ចូល​វាលស្មៅ ចាប់​ប្រ​ស្រាតខោ ធ្វើ​សកម្មភាព រំលោភ រហូត​បានសម្រេច​។ លុះ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦​និង​០០​នាទី ជនរងគ្រោះ បាន​ប្រាប់ បងជីដូនមួយ បន្ទាប់មក បាន​នាំទៅ​ដាក់ ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល វិហារ​សួគ៌ ដើម្បី​ឲ្យ​សមត្ថកិច្ច ជួយ​អន្តរាគមន៍ ចាប់ខ្លួន​ឪពុកចុង ដើម្បី​ចាត់ការ តាមច្បាប់​៕