ឡានក្រុង​ក្រុមហ៊ុន កា​ពី​តូ​ល បុក​ជាមួយ​កាមរី ប៉ើង​ខ្ទាត​ធ្លាក់​ផ្លូវ ស្លាប់ ៥​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 3  ខែJanuary ឆ្នាំ2018   ម៉ោង 12:18   ព័ត៌មានជាតិ

ខេត្តពោធិ៍សាត់ ៖ មនុស្ស ៥​នា​ក់ បាន​ស្លា​ប់ ក្នុង​នោះ​​មាន​​ស្រី ៣​​នាក់ ក្នុង​ករ​ណី រថយ​ន្តក្រុ​ង របស់​​ក្រុម​ហ៊ុន កា​ពី​​តូ​ល បើក​បុ​ក​ជា​មួយ រថយ​ន្ត​កា​មរី រប​ស់ លោក សុទ្ធ តារា ប្រ​ធាន ក្រុមប្រឹ​ក្សា ស្រុក​​ក្រគរ កាល​ពី​វេ​លា​ម៉ោ​ង ៥​និ​ង​១​៥ នាទី​​ល្ងាច ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​សារ​វ័​ន្ត ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិសាត់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​ស្លាប់ ចំនួន ៥​នាក់ ក្នុងនោះ​លោក សុទ្ធ តារា ក៏បាន​ស្លាប់​ផងដែរ ពេល​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ខេត្ត ខណៈ ៤​នាក់​ទៀត ក្នុងនោះ មាន​ស្រី ៣​នាក់ បាន​ស្លាប់​នៅ កន្លែងកើតហេតុ​៕