មេក្របី​ស្ទុះ​ដេញ​វ័ធ នេន​តូច​មួយអង្គ រហូតដល់​សុគត ពេល​ត្រលប់​ពី​បិណ្ឌ​បាត្រ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែJanuary ឆ្នាំ2018   ម៉ោង 12:54   ព័ត៌មានជាតិ

​ខេត្តព្រៃវែង ៖ នេន​​តូច​​មួយ​អង្គ បាន​និ​មន្ត​​ទៅ​​បិណ្ឌ​​បាត្រ លុះ​ពេ​ល​និ​មន្ត ត្រឡប់​មក​​វត្ត​​វិញ ស្រា​ប់តែ មេក្រ​បី​កូ​ន​ខ្ចី ស្ទុះ​ដេញ​វ​​ធ័ រហូត​ដល់​​សុគត កាលពី​​វេលា​​ម៉ោ​ង ១១​និ​ង​៣០ នាទី​​ថ្ងៃ​ត្រង់ ទី​៣ ​ខែមករា ​ឆ្នាំ​​២០១៨ នៅ​​ចំណុច​​វាល​ស្រែ ស្ថិតនៅ​ភូមិ​ពោន ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង តែ​ករណីនេះ គ្មាន​ការ​ប្តឹងផ្តល់ អ្វី​នោះទេ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​រងគ្រោះ ព្រះនាម ធន់ និ​ត ព្រះជន្ម ១៦ វស្សា បច្ចុប្បន្ន​គង់នៅ វត្ត​ព្រៃខ្លា ដែល​ស្ថិតនៅ ភូមិ​ឃុំ​ខាងលើ​។ មុនពេល​កើតហេតុ ព្រះសង្ឃ​រងគ្រោះ បាន​និមន្ត ចេញពី​វត្ត ជាមួយ​នេនៗ ជាច្រើន​អង្គ ដើម្បី​បិណ្ឌ​បាត្រ ហើយ​នៅពេល និមន្ត​មក​វត្ត​វិញ ក៏ត្រូវ មេក្របី ដែលមាន​កូនខ្ចី ដេញ​វ​ធ័​ចំ​ទ្រូង ចំនួន ២​កន្លែង បណ្ដាល​ឲ្យ​សុ​គត់ នៅ​កន្លែង​តែម្ដង​។ ម្ចាស់​ក្របី មានឈ្មោះ លឹម លាប ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​កើតហេតុ បាន​ចង​ឲ្យ​ស៊ី​ស្មៅ នៅ​ចំណុច​ខាងលើ​៕