ជិះ​ម៉ូតូ​ទៅបុក រថយន្ត ឡង់​គ្រី​ស័​រ ពាក់​ស្លាក​លេខ ខម ស្លាប់​នៅក្នុង​ថ្លុកឈាម​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែJanuary ឆ្នាំ2018   ម៉ោង 13:29   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរ​ស​ម្នាក់ បាន​​ស្លាប់​​ភ្លា​មៗ នៅ​​និង​​ក​ន្លែង ដោ​យ​សារ ជិះ​ម៉ូ​តូ​​ទៅ​បុក រថយ​ន្ត ឡង់​​គ្រី​ស័​​រ ពាក់​​ស្លាក​​លេខ ខ​ម កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០​១៨ ស្ថិត​នៅ ​ភូ​មិ​​ជ្រោ​​យ​ដង ឃុំ​សំរោង​​ធំ ស្រុក​​កៀន​ស្វាយ ខេត្ត​កណ្តាល​ ហើយ​ភាគី​រថយន្ត ម៉ាក​ឡង់​គ្រី​ស័​រ ពណ៍​ត្រេ​អី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-0095 ម្ចាស់​រថយន្ត បាន​គេចខ្លួនបាត់ មុនពេល សមត្ថកិច្ច​មកដល់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ  ឈ្មោះ ច​ន ឡងឌី  អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ ភូមិ​សហករណ៍ ឃុំ​ពាម​បន្ទារ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1B-6493  បើកបរ​ក្នុងទិសដៅ ពី​ភ្នំពេញ ទៅ​អ្នក​លឿង ពេលមកដល់ ចំណុចកើតហេតុ ម៉ូតូ​បាន​បើក រំលោភ​ទៅលើ ចំណែក​ផ្លូវ​នៃ​រថយន្ត ដែលមាន​ទិសដៅ បញ្ច្រាសទិស​គ្នា បាន​ជ្រុល​ទៅបុក រថយន្ត ពេញ​មួយ​ទំហឹង​តែម្តង​៕