រន្ធត់​ណាស់ ឡាន RANG ROVER បើក​បុក​អ្នកជិះ​ម៉ូតូ ស្លាប់​ទាំង ៣​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 6  ខែJanuary ឆ្នាំ2018   ម៉ោង 10:48   ព័ត៌មានជាតិ

​ខេត្តកណ្ដាល ៖ រថយន្ដ​​ស៊េ​រី​ទំនើ​ប ម៉ាក RANG ROVER មួ​យ​គ្រឿង ​បាន​​បើ​ក​​បុក អ្នក​ជិះ​​ម៉ូតូ ពេ​ញ​​មួយ​​ទំ​ហឹង បណ្តា​ល​ឲ្យ មនុ​ស្ស ៣​​នាក់ ស្លាប់​​ភ្លាមៗ នៅ​ក​ន្លែ​ងកើតហេតុ កាលពី​​វេលា​​ម៉ោង ៦​និ​ង​១០ នា​ទី ល្ងាច​​ថ្ងៃទី​​៥ ខែ​មករា ឆ្នាំ​២០១៨ នៅលើ​កំណាត់ ផ្លូវ​លេខ​១១៥ ស្ថិតក្នុង​ភូមិ​ខ្ពប​វែង សង្កាត់ កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក RANG ROVER ពាក់​ស្លាក​លេខ 2U 6977 អ្នកបើក​រត់គេចខ្លួន​បាត់​។ ម្ចាស់​រថយន្ត​បង្ក មានឈ្មោះ សោម រតនៈ មាន​ទីលំនៅ ផ្ទះ​លេខ​៣​សេ ស្ថិតក្នុង​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ដោយឡែក ជនរងគ្រោះ ទី​១.​ឈ្មោះ  អ៊ី​ម សីហា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទី​២.​ឈ្មោះ វន វិសាល ភេទ​ប្រុស អាយុ ១៧​ឆ្នាំ និង​ទី​៣.​ឈ្មោះ ជា ភិរម្យ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ម្ដុំ​ផ្សារ ដើម​អំពិល សង្កាត់ កំពង់​សំណាញ់​។​

​សាក្សី​បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​បង្ក បើក​ក្នុងទិសដៅ ពី​ព្រែក​ហូរ ឆ្ពោះទៅ​ស្តុ​ប​ព្រែក​សំរោង លើ​កំណាត់ ផ្លូវជាតិ​លេខ​១១៥ ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ទៅបុក ម៉ូតូ​ជនរងគ្រោះ​ដែល​ជិះ​គ្នា ៣​នាក់ ពេញ​មួយ​ទំហឹង ប៉ើង​ខ្ទាត​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​ជនរងគ្រោះ ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​រថយន្ត​បង្ក ព្យាយាម​បើក​រត់គេច ប្រមាណ ១​គីឡូម៉ែត្រ សមត្ថកិច្ច​អន្តរាគមន៍ ស្ទាក់​ចាប់បាន ហើយ​តៃកុង​រថយន្ត បាន​រត់​គេចខ្លួនបាត់​៕