ឡានធំ​បុក​គ្នា ឆាបឆេះ​សន្ធោសន្ធៅ បាន​ឡានទឹក​ជួយ​ពន្លត់ របួសធ្ងន់ ២​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 6  ខែJanuary ឆ្នាំ2018   ម៉ោង 11:26   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ រថយន្ត​​កូរ៉េ ១​​គ្រឿ​ង បាន​​ឆាប​ឆេះ សន្ធោ​ស​ន្ធៅ  ត្រូវ​បាន​រ​ថ​យន្ត ពន្ល​ត់អ​គ្គីភ័យ រប​ស់​ស​មត្ថ​កិច្ច នគរ​បាល ស្រុក​​ព្រៃនប់ ចេញ​ទៅ​​ជួយ​អ​ន្តរាគ​ម​ន៍ ពន្លត់​ទា​ន់ពេ​ល បន្ទាប់ពី​​រថយ​ន្ត​នេះ បា​ន​បុក​ប៉ះ​​ជា​មួយ រថយ​ន្ត​ធុន​ធំ ១​គ្រឿង​ទៀត ក្នុងទិសដៅ​បញ្ច្រាស់​គ្នា កាលពី​ម៉ោង ៦​និង​៣០ នាទី​ព្រឹក ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ចំណុច​ផ្លូវ​កោង ចន្លោះ​គីឡូម៉ែត្រ លេខ​១៧៤-១៧៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ សមត្ថកិច្ច បាន​បញ្ជាក់ថា ហេតុការណ៍​នេះ បណ្តាលអោយ មនុស្ស​ចំនួន ២​នាក់ ភាគី​រថយន្ត​កូរ៉េ រងរបួស​ធ្ងន់ ដោយ​ម្នាក់ ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ភ្នំពេញ​៕