សង្ស័យ​ស្រវឹង ជិះ​ម៉ូតូ​លឿន​ទៅបុក​ខឿន​ផ្លូវ ដួល​បោក​នឹង​ថ្នល សល់​តែ​ដង្ហើមចង្រិត​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 6  ខែJanuary ឆ្នាំ2018   ម៉ោង 11:36   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់ ដួល​​បោក​​នឹង​​ថ្នល បែក​ក្បា​ល នៅ​សល់​តែ ដង្ហើ​មច​ង្រិត ដោយ​សារ​​ជិះ​​ម៉ូតូ បុក​​ខឿន​​ផ្លូវ នៅវេលា​​ម៉ោ​ង ១​និ​ង​​៣០ នាទី យប់​រំ​លង​អ​ធ្រាត្រ ឈានចូល​​ថ្ងៃទី​​០៦ ខែ​មករា ឆ្នាំ​២០​១៨ នៅតា​ម​ប​ណ្ដោយ ផ្លូវ​គី​ម​អ៊ី​​ស៊ុ​ង ក្បែរផ្លូវ​ក្រោម​ដី វិទ្យាស្ថាន​តិច​ណូ ស្ថិតក្នុង​សង្កាត់ ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ ១​គ្រឿង ម៉ាក​ធូ​ដេ ពណ៍​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-4976 ជិះ​ដោយ​បុរស​ម្នាក់ សង្ស័យ​ស្រវឹងស្រា ធ្វើដំណើរ​តាម បណ្ដោយ​ផ្លូវ​២៨២ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង  ជ្រុល​ទៅបុក ខឿន​ថ្នល់ បណ្ដាល​ឲ្យ ដួល​បោក​ទៅនឹង​ថ្នល បែកក្បាល ដេក​ក្នុង​ថ្លុកឈាម នៅសល់តែ ដង្ហើមចង្រិត ត្រូវ​រថយន្ត សាមុយ ដឹកយក​ទៅកាន់ មន្ទីរពេទ្យ ភ្លាមៗ​ផងដែរ​៕