ឡើងលើ​ផ្ទះ​អ្នក​មេម៉ាយ រួច​ច្របាច់ក​ឲ្យ​សន្លប់ រហូត​បានសម្រេច ព្រឹក​ឡើង​ជាប់​ខ្នោះ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែJanuary ឆ្នាំ2018   ម៉ោង 11:09   ព័ត៌មានជាតិ

​ខេត្តតាកែវ ៖ បុរស​ម្នា​ក់ ត្រូវ​ក​ម្លាំង​​ជំ​នាញ នគរ​បា​ល ស្រុក​​ព្រៃ​ក​ប្បាស ចាប់​​ឃា​ត់​ខ្លួន កាល​ពី​ព្រឹក​ ថ្ងៃទី​​៧ ខែ​ម​ករា ឆ្នាំ​​២០១៨ បន្ទា​ប់ពី​​ច្របា​ច់ក​ និង​ចា​ប់​រំលោ​ភ ស្ត្រី​មេម៉ាយ រហូត​​បាន​សម្រេ​ច នៅក្នុ​ង​​ផ្ទះ របស់​​ស្ត្រី​រ​ង​គ្រោះ ចំ​ណុច ភូមិ​​ស្រែ​​ពោធិ៍ ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ២៣​និង​៥០ នាទី យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨ ជនសង្ស័យ ឈ្មោះ សុង ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ បានធ្វើ​សកម្មភាព ចូលទៅ​ផ្ទះ របស់​ជនរងគ្រោះ ឈ្មោះ នស​ភ អាយុ ៣១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ហើយ​ច្របាច់ក ជនរងគ្រោះ រហូត​សន្លប់ ទើប​ធ្វើ​សកម្មភាព រំលោភ​បានសម្រេច ពេលដែល ស្ត្រីជន​រងគ្រោះ កំពុង​ដេក​នៅក្នុង​ផ្ទះ​។

​ក្រោយពេល ធ្វើ​សកម្មភាព​រួច ជនសង្ស័យ  បាន​រត់គេចខ្លួន លុះដល់​ស្ត្រី​រងគ្រោះ ដឹងខ្លួន​ឡើង ក៏បាន​រាយការណ៍ ឲ្យ​សមត្ថកិច្ច  ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ ដល់ផ្ទះ​។ ជនសង្ស័យ​បាន​ឲ្យ​ដឹងថា ខ្លួន​ពិតជា បាន​ច្របាច់ក ជនរងគ្រោះ និង​រំលោភ បានសម្រេច ដោយសារ ជនរងគ្រោះ​ឲ្យ​ដៃ ហើយ​ពេល​ខ្លួន ឡើងដល់​លើផ្ទះ មិន​ព្រម​ប្រគល់​ខ្លួន តាម​សម្រួល ទើប​ច្របាប​ច់ក ឲ្យ​សន្លប់​៕