តាម​ជីដូន​ទៅ​ស៊ីឈ្នួល នៅ​កន្លែង​កាប់​ខ្យង ធ្លាក់ទឹក​លង់​ស្លាប់ គួរ​ឲ្យ​អាណិត​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែJanuary ឆ្នាំ2018   ម៉ោង 11:21   ព័ត៌មានជាតិ

ខេត្តកោះកុង ៖ ក្មេង​ស្រី​​ម្នាក់ បាន​​តា​ម​ជី​ដូន ទៅ​ធ្វើ​​ការ នៅ​​កន្លែ​ង​កា​ប់​​ខ្យង បែ​រជា​​ធ្លា​ក់ទឹក លង់​​ស្លាប់ យ៉ាង​​អា​ណោ​ច​អា​ធ័ម ត្រូវ​​ប្រជា​ពលរដ្ឋ ​ប្រទះឃើ​ញ អ​ណ្តែត​​ទឹក ​នៅ​ក្រោយ កា​រ៉ា​​ស​សាំ​ង លឹម ​លុង ស្ថិត​​ក្នុង​ភូមិ​២ សង្កា​ត់​ដង​ទង់ ក្រុង​​ខេមរភូមិន្ទ ខេត្តកោះកុង នៅវេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៨ ។​

​ជីដូន​ជនរងគ្រោះ ឈ្មោះ ហង្ស មុំ រស់នៅ​ផ្ទះជួល ក្នុងភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង មានមុខ​របរ ស៊ីឈ្នួល កាប់​ខ្យង​ជំ​ពុះ​ទា បានអោយដឹងថា កាលពី​ថ្ងៃទី​៦ ខែមករា គាត់​បានមក កន្លែង​កាប់​ខ្យង (​កូ​គី​ម៉ិច​) ដែលមាន​ទីតាំង ស្ថិត​ក្នុងភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ និង​បាន​នាំ​ចៅស្រី មកជា​មួយ​ដែរ តែដោយសារ គាត់​រវល់​កាប់​ខ្យង រហូតដល់​វេលា​ម៉ោង ៤​និង​៣០ នាទី ក៏បាន​បាត់​ចៅស្រី ពេលនោះ​គាត់ ខំ​ដើរ​រកតែ​មិនឃើញ រហូតដល់ ប្រទះឃើញ សាកសព ក្មេងស្រី​រងគ្រោះ អ​ណ្តែ​ក​ទឹក បង្ក​ការភ្ញាក់ផ្អើល តែម្តង​៕