បុរស​ម្នាក់​ត្រូវ​ឡាន​បុក​ស្លាប់ គួរ​ឲ្យ​អាណិត ពេល​ល​កំពុង បណ្តើ​កង់​ឆ្លងផ្លូវ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែJanuary ឆ្នាំ2018   ម៉ោង 11:20   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់ ត្រូ​វ​រថ​យន្ត​បុក​​​ស្លាប់ គួរ​ឲ្យ​​អា​ណិត ពេ​ល​កំពុ​ង បណ្តើ​​កង់​​ឆ្លង​ផ្លូវ ហើ​យ​ភ្លាម​ៗ​​នោះ តៃកុ​ង​​រថយ​ន្ត​ប​ង្ក បា​ន​ដា​ក់​​មេ​ប្រូច បា​ត់​ស្រ​មោល កាលពី​វេលា​​ម៉ោង ២១​​និង​០​៥ នាទី​​យប់ ថ្ងៃទី​​៧ ខែ​មករា ឆ្នាំ​​២០១​៨ ស្ថិត​នៅ​ចំនុច ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ សៀន ធារ៉ា ភេទ ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​បណ្តើរ​កង់​ឆ្លងថ្នល់ មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​ម៉ាក HILUX ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-9682 បើកបរ​ពី​ភ្នំពេញ ទៅ​អ្នក​លឿង ដោយ​ល្បឿន​លឿន បុក​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ​៕