សាហាវ​ណាស់ ស្ទាវ​មួយក្រុម តាម​កាប់​ប្រហារ រហូត​ដួល​ស្លាប់ នៅមុខ​ផ្ទះ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែJanuary ឆ្នាំ2018   ម៉ោង 11:25   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ យុវជ​ន​​ម្នាក់ បា​ន​​ស្លាប់ យ៉ាង​​អា​ណោច​អា​ធ័ម ជាមួ​យ​ស្នាម​របួស ពេ​ញ​​ខ្លួន​​ប្រាណ ដោ​យ​សារ ក្រុម​ក្មេង​ស្ទាវ ប្រ​ដាប់​​ដោយ កាំបិ​ត​ដែ​កឆា​ប ព្រួត​​កាប់​ចាក់ កាលពី​​វេលា​​ម៉ោង ១​រំល​ង​អា​​ធ្រា​​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២​០១៨ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លុះ​វេលា​ម៉ោង ៦​ព្រឹក ទើប​គ្រួសារ ជនរងគ្រោះ រាយការណ៍​ឲ្យ សមត្ថកិច្ច ចុះទៅពិនិត្យ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ប៉ុន ធឿន​ធារ៉ា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ស្នាក់នៅ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នៅ​មុនពេល​កើតហេតុ វេលា​ម៉ោង ១​រំលងអធ្រាត្រ គេ​ឃើញ​ជនរងគ្រោះ រត់​បណ្តើរ ស្រែក​ឲ្យ គេ​ជួយ​បណ្តើរ  ព្រោះ​មាន ក្មេងស្ទាវ​មួយក្រុម ប្រដាប់​ដោយ​កាំបិត និង​ដែកឆាប ដេញ​កាប់​ចាក់  ត្រូវរបួស ជាច្រើន​កន្លែង តែ​ពុំមាន​អ្នកណា ហ៊ាន​ចូល ទៅ​ជួយ​នោះទេ​។​

បន្ទាប់មក ក្រុមក្មេងស្ទាវ បាន​រត់គេចខ្លួន​អស់ ហើយ​សាច់ញាតិ ក៏បាន​នាំ ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ ហើយ​ក្រុមគ្រូពេទ្យ បាន​ប្រាប់ថា ជនរងគ្រោះ ស្លាប់បាត់ ទៅហើយ​។ ទើប​ដឹក​សព ជនរងគ្រោះ មក​ផ្ទះ​វិញ រហូតដល់​វេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ ទើប​រាយការណ៍ ឲ្យ​សមត្ថកិច្ច ចុះទៅ ពិនិត្យ​និង​ធ្វើ កំណត់ហេតុ  រួច​ប្រគល់​សព ទៅ​ឲ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ តាម​ប្រពៃណី​៕