ចេញពី​ធ្វើ​កិច្ចសន្យា លែងលះគ្នា នៅ​សាលាឃុំ ត្រូវ​ប្តី​ចាក់​ស្លាប់ ដោយសារ​រឿង​ប្រចណ្ឌ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែJanuary ឆ្នាំ2018   ម៉ោង 11:01   ព័ត៌មានជាតិ

​ខេត្តតាកែវ ៖ ស្ត្រី​វ័យ​​ក្មេង​​ម្នាក់ ត្រូវ​​បុរស​ជា​​ប្តី ចាក់​​ជា​ច្រើន​​កាំ​បិត រងរបួស​​ពេ​ញ​ខ្លួន បណ្តា​ល​​ឲ្យ​ស្លាប់ នៅ​នឹង​កន្លែ​ង​​កើត​ហេតុ ផ្តើមចេ​ញពី ភ្លើង​​ប្រច​ណ្ឌ បង្ក​​ការ​ភ្ញាក់ផ្អើល កាល​ពី​វេលា​​ម៉ោង ១០​​និង​​០២ នា​ទី​​ព្រឹក ថ្ងៃទី​​៧ ខែម​ករា ឆ្នាំ​២០​១៨ នៅ​ភូមិ​បា​ម ឃុំ​គោក​ព្រេច ស្រុក​គីរីវង់ ខេត្តតាកែវ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ប៉ែន ចាន់​ស្រី​ខួច ភេទ​ស្រី អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ខាងលើ ចំណែក​ជនសង្ស័យ មានឈ្មោះ ហង្ស ច​ន្ឋូ អាយុ ២៦​ឆ្នាំ ស្រុកកំណើត ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​។ មុនពេល​កើតហេតុ ជនរងគ្រោះ នឹង​ជនសង្ស័យ បាន​ទៅ​សាលាឃុំ ដើម្បី​ធ្វើ​កិច្ចសន្យា លែងលះគ្នា លុះ​ត្រ​ទ្ប​ប់​មកវិញ ជនរងគ្រោះ បាន​ដើរចូល ក្នុង​បន្ទប់ទឹក ស្រាប់​ជនសង្ស័យ ឆ្លៀតឱកាស ស្ទុះ​ចូល​តាម រួច​យក​កាំបិត ចាក់​ជនរងគ្រោះ ត្រូវជា​ច្រើន​កន្លែង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ  រួច​ហើយក៏​រត់ គេចខ្លួន បាត់​តែម្តង​៕