ទំ​និញ​​ដែ​ល​​ឈ្មួ​ញ​​​ធំ​ៗ នាំ​ចូ​ល​​តា​ម​​ច្រ​ក ត្រ​ពាំ​ង​​ផ្លុ​​ង លោ​ក​​មេ​​គ​យ ប៉ុ​ន ប៊ុ​ណ្ណា ជួ​យ​​ស​ម្រួ​ល ឲ្យ​​ប​ង់​​ព​ន្ធ​​ជូន​​រដ្ឋ មិន​​លើស​ពី ​៣​០​​ភាគរយ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែJanuary ឆ្នាំ2018   ម៉ោង 13:26   ព័ត៌មាន​ស៊ើប​អង្កេត

​ខេត្ត​ត្បូងឃ្មុំ ៖ សមត្ថកិ​ច្ច​​តូច​តាច នៅ​ច្រ​ក​ព្រំ​ដែន ត្រ​ពាំ​ង​​ផ្លុ​ង ស្រុក​​ព​ញា​ក្រែ​ក ខេត្ត​​ត្បូ​ងឃ្មុំ​ បា​ន​​ឲ្យ​ដឹ​ង​ថា លោ​ក ប៉ុន ប៊ុ​ណ្ណា មេ​គ​យ​​ប្រ​ចាំ​​ច្រ​ក​​នេះ កំ​ពុង​​ប្រើ​អំណា​ច ប្រមូល​លុយ​ តាមរ​បៀប​ពុ​ករ​លួយ ដោ​យ​គ្មា​ន​ញ​ញើត អ្វី​ទាំង​អស់​ ដោយ​សារតែ មាន​ខ្នងបង្អែក​រឹងមាំ នៅក្នុង​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ​។ លោក ប៉ុន ប៊ុណ្ណា មិន​ត្រឹមតែ ឃុបឃិត​បើកដៃ ឲ្យ​ឈ្មួញ​នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​អំពើ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង ពង្រាយ​កូនចៅ ឲ្យ​បង្កើត​កុងត្រូលជជុះ ចាំ​ប្រមូល​លុយ ពី​ប្រជាពលរដ្ឋ ដែល​ដឹកជញ្ជូន​ជ្រូក​មាន់​ទា តាម​ម៉ូតូ ទៀតផង​។​

​ទំនិញ​ដែល​ឈ្មួញ នាំចូល​តាម​ច្រក ត្រពាំង​ផ្លុ​ង បង់ពន្ធ​ត្រឹមតែ ១០​ទៅ​៣០ ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ ហូរ​ចូលទៅក្នុង​ហោប៉ៅ របស់លោក ប៉ុន ប៊ុណ្ណា យ៉ាង​កាក់កប​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនាម​ជា​ប្រធាន ការិយាល័យ​គយ ច្រក​ត្រពាំង​ផ្លុ​ង បាន​ឃុបឃិត បន្លំ​ប្រភេទ​ទំនិញ ដែល​ឈ្មួញ​នាំចូល ដូចជា ឈ្មួញ​នាំចូល អេឡិចត្រូនិក ត្រូវគេ​ដាក់ថា ជា​ក្រដាសអនាម័យ ឬ​ទំនិញ​ចាប់ហួយ ដែល​ត្រូវ​បង់ពន្ធ ក្នុង​កំរិត​ទាប​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្តោយ តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ របស់លោក ប៉ុន ប៊ុណ្ណា ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់ ចំណូល​ពន្ធ យ៉ាងច្រើន​ស​ន្ថឹ​ក ក្នុង ១​ខែៗ​។​

​សូម​រំលឹកថា នៅពេល​ចូល កាន់តំណែង​ភ្លាមៗ លោក​មេ​គយ​ច្រក ត្រពាំង​ផ្លុ​ង បានរៀបចំ​រូបមន្ត បំបាត់​ចំណូល​ពន្ធ តាមតែ​អំពើ​ចិត្ត ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ បង់លុយ ទៅតាម​តារាង​ថ្មី ដូចជា​បើ​បង់ពន្ធ ៧% គឺ​ឡាន​ដឹកទំនិញ ធុន​តូច ត្រូវ​បង់ ៦ លាន​រៀល ថ្លៃ​បាយ ៣ លាន​រៀល ឡានធំ ៩ លាន​រៀល ថ្លៃ​បាយ ៥ លាន​រៀល ។ អត្រាពន្ធ ១៥% ឡានធំ​បង់ ១០ លាន​រៀល ថ្លៃ​បាយ ៥ លាន​រៀល ទំនិញ​ចាប់ហួយ អត្រាពន្ធ ៣០% ឡានតូច​បង់ពន្ធ ២២ លាន​រៀល ថ្លៃ​បាយ ៥ លាន​រៀល​។ តាមពិតទៅ ទាមទារ​ថ្លៃ​បាយទឹក របស់​មន្ត្រី​គយ​ខាងលើ អាច​ចាត់ទុក​ចា​រឿង​ពុករលួយ ព្រោះ​មិនមាន​ចែង ក្នុង​បែ​ទ​បទ​ការងារ រដ្ឋបាល ក្នុង​អង្គភាព​គយ នោះទេ​៕