ឡាន​ពាក់​ស្លា​កេខ ខ​.​ម បុក​រះ​ទាំង​ព្រលប់ ស្លាប់ ៣​នាក់​ស្លាប់ នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន  
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 10  ខែJanuary ឆ្នាំ2018   ម៉ោង 11:36   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ មនុស្ស ៣​នា​ក់ ដោ​យ​​ម្នាក់ ជា​ក្មេ​ង​​តូច បា​ន​​ស្លាប់ និង​​ច្រើ​ន​នា​ក់​​ទៀត បា​ន​រង​របួ​ស ដោយសា​រ​រថ​យន្ត ពា​ក់​ស្លា​ក​លេ​ខ កង​យោធ​ព​ល ខេមរ​ភូមិ​ន្ទ មួយ​គ្រឿង បុក​​រះ​រ​ថ​យន្ត និង​​ម៉ូតូ ៦​​គ្រឿង នៅ​លើ​ផ្លូវជា​តិ​​លេខ​​៤ ម្តុំ​ផ្សារ​​ជ​ម្ពូ​វ័ន ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រលប់​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៨​នេះ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ដ​បង្ក ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 3-3936 បាន​បុក​រះរ ថយ​ន្ដ​ចំនួន ៤​គ្រឿង និង​បុក​ម៉ូតូ ២​គ្រឿង បណ្ដាល​ឲ្យ ជនរងគ្រោះ ៣​នាក់ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ក្នុងចំណោម ជនរងគ្រោះ ដែល​ស្លាប់  មាន​ក្មេងប្រុស​ម្នាក់ ដែលមាន​អាយុ ប្រហែល ៥​ឆ្នាំ ហើយ​ក្រោយពេល កើតហេតុ​ភ្លាមៗ អត្តសញ្ញាណ ជនរងគ្រោះ មិនទាន់​ដឹង​នៅឡើយ​ទេ ខណៈ​ជនរងគ្រោះ ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។ ដោយឡែក អ្នកបើករថយន្ត​បង្ក បាន​រត់គេចខ្លួន បាត់​ហើយ​៕