ឡាន​បែន បើក​បុក​ជាមួយ ម៉ូតូ​សណ្តោង​រ៉ឺម៉ក ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 10  ខែJanuary ឆ្នាំ2018   ម៉ោង 11:07   ព័ត៌មានជាតិ

​ខេត្តពោធិ៍សាត់ ៖ បុរស​​ម្នាក់​បា​ន​​ស្លាប់ នៅ​ក្រោ​ម​​រថ​យន្ត មើល​ទៅ​​គួរ​​ឲ្យ​​រន្ធត់ និ​ង​​ម្នាក់​ទៀ​ត បាន​​រង​របួស​​ធ្ងន់ ដោ​យ​សារ រថ​យន្ត​​បែន បើក​​បុក​​ជា​មួយ ម៉ូ​តូ​ស​ណ្តោ​ង​រ៉ឺម៉ក កា​លពី​វេ​លា​ម៉ោ​ង ១៣​​និ​ង​៣០ នា​ទី ថ្ងៃទី​​០៩ ខែ​មករា ឆ្នាំ​២​០១៨ នៅ​ចំនុច ស្រែ​ពាំង ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ ថ​យន្ត​ម៉ាក HOWOSINO ពណ៌​ក្រហម ជា​រថយន្ត​បែន គ្មាន​ស្លាក​លេខ បាន​បុក​ជាមួយ ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ អូស​រ៉ឺម៉ក​ជិះ​គ្នា ២​នាក់ ក្នុងនោះ​ឈ្មោះ អ៊ុក សុខា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ ជាង​ផ្សា​ដែក ស្នាក់នៅ ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ បាន​រងរបួស​ធ្ងន់ និង​ឈ្មោះ សឹម សុជាតិ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ បាន​ស្លាប់​៕