ឃើញ​ប្តី​ដឹក​ស្រី​ស្នេហ៍ ប្រុង​នាំ​ឡើងឋានសួគ៌ ស្រែក​ចោរ ផ្អើល​ប៉ូលិស​ចាប់វាយ​ខ្នោះ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 10  ខែJanuary ឆ្នាំ2018   ម៉ោង 11:30   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់ បាន​ដឹ​ក​​ស្រី​​ស្នេហ៍ បំរុង​​យ​ក​ទៅ ឡើង​ឋាន​សួ​គ៌ តែ​​ចៃដ​ន្យ ប្រ​ពន្ធ​​តាម​​ទាន់ និង​​ខឹង បាន​​ស្រែក​​ចោ​រៗ ផ្អើ​ល​ដ​ល់​ស​ម​ត្ថ​កិច្ច ជិះ​​ដេញ​តា​ម​ចាប់  រហូ​ត​​ទៅ​ដល់ ផ្សារ​ដើ​ម​គ ទើ​ប​ចា​ប់បា​ន វាយ​ខ្នោះ ទាំង​ ២​នា​ក់ កាល​ពី​វេលា រំលង​អា​ធ្រា​ត ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្សារ​ដើម​គ តាម​បណ្ដោយ ផ្លូវ​ព្រះ​មុន្នី​រ៉េត ក្នុង​សង្កាត់ ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​។​

​គូស្នេហ៍​លួចលាក់​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​បាន​ទាក់ទង ស្គាល់គ្នា ២​ទៅ​៣ ខែ​ហើយ ដោយ​ខាង​ស្រី​ប្រាប់ថា សង្សារ​របស់គាត់ បាន​លែងលះ ជាមួយ​ប្រពន្ធ រួចហើយ ទើប​នាង ហ៊ាន​មក​ទាក់ទង​។ ចំណែក​ឯខាង​ប្រុស បាន​ប្រាប់ថា គាត់​ក៏បាន លែងលះ​ប្រពន្ធ ដែល​មិនបាន​រៀបការ ២​ទៅ​៣ ខែ​ហើយ តែ​ខាង​ប្រពន្ធ​មិន​ព្រម រហូតដល់ ថ្ងៃកើតហេតុ តាមដាន​ឃើញ​ប្ដី កំពុងតែ​ដឹក​ស្រីក្មេង នៅ​ចំណុច​ក្បែរ ស្ពាន​អាកាស ស្ទឹងមានជ័យ តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង ហើយក៏​ស្រែកថា ចោរៗ​ៗ ពេញ​ដងផ្លូវ​។​

​ពេលនោះ មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច ដែល​កំពុង​ជិះ​ល្បាត  ដេញចាប់ ដល់​ចំណុច ផ្សារ​ដើម​គ ដែលមាន ប្រជាពលរដ្ឋ និង​អាជីវករ ជាច្រើន​នាក់ បាន​ជួយ​ស្ទាក់ ចាប់​ឲ្យ​សមត្ថកិច្ច វាយខ្នោះ​ទាំង ២​នាក់​។  ភ្លាមៗ​នោះ ប្រពន្ធ​របស់ បុរស​ដែល​ដឹក ស្រី​ស្នេហ៍​ខាងលើ បាន​ជិះ​ម៉ូតូ គេចខ្លួនបាត់ ហើយ​សមត្ថកិច្ច បាន​នាំ​គូស្នេហ៍ ទាំង ២​នាក់ យកមក​សួរនាំ នៅ​ប៉ុស្ដិ៍ នគរបាល ទំនប់ទឹក ដើម្បី​ចាត់ការ តាម​នីតិវិធី​៕