មន្ត្រី​យោធា​ផ្កាយ​១ ស្រវឹងធ្លាក់ភ្នែក បើកឡាន​បុក​ក្បាល​នាគ ស្ពាន​ស្ទឹងមានជ័យ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 10  ខែJanuary ឆ្នាំ2018   ម៉ោង 11:41   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោ​ធា​ ពាក់​​ផ្កាយ​១ ទំនង​ជា​​ស្រវឹង បាន​បើ​ករ​ថ​យន្ត ឡង់​គ្រី​​ស័​រ​ ស៊េរី​​ទំ​នើប មួយ​គ្រឿង ក្នុង​​ល្បឿន​យ៉ា​ង​លឿ​ន និង​ខ្វះ​​ការ​ប្រុងប្រ​យ័​ត្ន ក៏​​រេ​ចង្កូ​ត​ទៅបុ​ក របាំ​ង​​ថ្ម ពុះ​ចែ​ក​ទ្រូង​ផ្លូវ ក្បា​លស្ពា​ន អាកា​ស​​ស្ទឹង​​មាន​ជ​​យ័ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត កល់​លើ​ទ្រូងផ្លូវ ខ្ចេ​ចមួយ​កំណាត់ ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង ៩​និង​៤០ នាទី​យប់ ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច គល់ស្ពាន ស្ទឹងមានជ័យ តាម​បណ្តោយ ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុង​សង្កាត់ ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ គេ​ឃើញ​រថយន្ត ឡង់​គ្រី​ស័​រ ស៊េរី​ទំនើប មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02-2-8105  បើកបរ​ដោយ មន្ត្រី​យោធា ពាក់​ផ្កាយ​១ ក្នុងស្ថានភាព​ស្រវឹង ទិសដៅ​ពី​លិចទៅ​កើត បាន​រេ​ចង្កូត​បុក របាំង​ថ្ម ពុះ​ចែក​ទ្រូង រថយន្ត​ឡើង​ជិះ លើ​ក្បាលស្ពាន ទៅមុខ​លែងរួច ហើយ​ភ្លាមៗ​នោះ តៃកុង​រថយន្ត ចុះ​មិន​រួច​នោះទេ ដោយសារ​រថយន្ត កល់​ខ្ពស់​ពេក តែ​គ្រោះថ្នាក់​នេះ មិន​បង្ក​ឲ្យ​មាន គ្រោះថ្នាក់​នោះទេ​៕