គ្រាន់តែ​រឿងលើក​ដៃ​ឌឺដង ក្មេង​ទំនើង ជិះ​ម៉ូតូ​ទៅយក​កាំបិត ដេញ​កាប់​របួសធ្ងន់​ម្នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 11  ខែJanuary ឆ្នាំ2018   ម៉ោង 13:01   ព័ត៌មានជាតិ

ខេត្តបាត់ដំបង ៖ ក្រុម​​អន្តរាគ​មន៍​ បង្ការ​ប​ង្ក្រាប នៃ​​ស្នង​កា​រដ្ឋាន នគរបា​ល ខេត្តបា​ត់ដំ​បង​ បាន​ចុះ​​ប្រ​​ត្តិ​ប​​ត្តិ​ការ ឃាត់​ខ្លួន ជន​សង្ស័យ ចំ​នួន ០៤​​នាក់ ពាក់​ព​​ន្ធ័​ករណី ហិ​ង្សា​​ដោយ​​ចេ​តនា មាន​​ស្ថាន​​ទម្ងន់​ទោស បន្ទាប់​ពី​​ប្រើ​​កាំ​បិត កាប់​និង គប់​ដុំថ្ម ទៅលើ​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង ០៥​និង​៥៥ នាទី ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច ក្នុង​ព្រលានយន្តហោះ ខេត្តបាត់ដំបង ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ១-​ឈ្មោះ ម៉ៅ សា​វី ហៅ ង៉ុ​យ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​ជនដៃដល់​។ ២-​ឈ្មោះ ជា រ៉ាវី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​សូ​ភី សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​បក្សពួក​។ ៣-​ឈ្មោះ មុត ចាន់ថា​ត់ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​សូ​ភី សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​ជនដៃដល់​។ ៤-​ឈ្មោះ ស៊ុន សៀវ​ម៉ៅ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង   ជា​បក្សពួក​។​

​ក្រុម​ជនសង្ស័យ បានធ្វើ​សកម្មភាព កាប់​និង​គប់​ដុំថ្ម នៅ​ចំណុច មុខ​ផ្សារ​ពោធិ​វង្ស ស្ថិតក្នុង ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១០ ខែមករា ២០១៨ វេលា​ម៉ោង ០១​និង​៤៥ នាទី រំលង​អា​ធ្រា​ត បណ្តាល​ឲ្យ រងរបួស ជនរងគ្រោះ​ម្នាក់ ឈ្មោះ ខៃ សំណាង ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ ភូមិ​សំបុក​អក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ជនសង្ស័យ បាន​សារភាពថា មូលហេតុ បណ្តាលមកពី ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ដល់​ចំណុច​ស្ពានថ្ម​ថ្មី  បាន​លើកដៃ ដោយ​កាយវិការ មិន​សមរម្យ ដាក់​ពួកគេ ក៏​នាំគ្នា​ជិះ ទៅយក​កាំបិត តាម​កាប់​ជនរងគ្រោះ រងរបួស​ធ្ងន់​តែម្តង​៕