បើក​លឿន​ដូច​ហោះ បាន​ត់ប​ង់​ម្ចាស់ការ ក្រឡាប់​ជាច្រើន​ត្រលប់ ស្លាប់​បុរស​ម្នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 12  ខែJanuary ឆ្នាំ2018   ម៉ោង 11:57   ព័ត៌មានជាតិ

​ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត ១​គ្រឿ​ង បើក​​លឿន​​ដូច​​ហោះ បា​ន​​ក្រ​ឡាប់​​ខ្លួន​ឯង ជាច្រើ​ន​ត្រ​លប់ បណ្តា​ល​ឲ្យ​ អ្នក​បើក​បរ ខ្ទាត​​ចេញពី​​រថ​យន្ត ស្លាប់​​ភ្លា​មៗ​​តែ​ម្តង កាល​ពី​វេ​លា​ម៉ោង ១២​​ថ្ងៃត្រង់   ទី​១១ ខែមក​រា ឆ្នាំ​២០១​៨ លើផ្លូវ​​ក្រាល គ្រួស​​ក្រហ​ម ត្រង់ចំណុច​គីឡូម៉ែត្រ លេខ​១២ ស្ថិតនៅ ភូមិ​វាល​តូច ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ង​ថា រថយន្ត​ដែល​ក្រឡាប់ ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 2A 0256 បើកបរ​ដោយ ឈ្មោះ ខោល រ៉ា​ម៉ុង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ឈ្នៃ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ស្លាប់ នៅ​កន្លែង កើតហេតុ​។ រថយន្ត​ខាងលើ បើក​ក្នុងទិសដៅ ពី​ស្រុក​ឆ្លូង ឆ្ពោះ​មក​ស្រុក​មេមត់ សង្ស័យ​បួង​ចង្កូត​ជ្រុល បាន​ក្រឡាប់ ជាច្រើន​ត្រឡប់ បណ្តាល​ឲ្យ អ្នកបើកបរ ខ្ទាត​ចេញពី​រថយន្ត ស្លាប់​ភ្លាមៗ​តែម្តង​៕