ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន ទៅបុក​គូទ គោយន្ត​កែឆ្នៃ ពេលយប់ ស្លាប់​ក្នុង​ថ្លុកឈាម​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 16  ខែJanuary ឆ្នាំ2018   ម៉ោង 13:12   ព័ត៌មានជាតិ

​ខេត្តព្រៃវែង ៖ បុរ​ស​ម្នាក់ បា​ន​បើ​ក​​ម៉ូតូ ទៅបុ​ក​​ពី​ក្រោយ គោ​យន្ត​​កែ​ឆ្នៃ ដែល​​ពុំ​មាន​​ភ្លើង​​សញ្ញា បណ្ដា​ល​ឲ្យ​​ស្លាប់ នៅ​​នឹង​ក​ន្លែង កាល​ពី​​វេលា​​​ម៉ោ​ង ៧​និ​ង​​៣០ នាទី ​យប់​ថ្ងៃទី​១៥ ខែម​ករា ឆ្នាំ​២​០១៨ នៅ​ចំ​ណុច ភូមិ​ចាន់​ ឃុំ​​ព្រៃ​ក​ណ្ដៀង ស្រុ​ក​ពា​ម​រក៍ ខេត្តព្រៃវែង ។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ ឈ្មោះ កុយ ផា​ណា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ស្វាយ​រលំ ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1K4828 ក្នុងទិសដៅ ពី​កើ​តទៅ​លិច បាន​បុក ពីក្រោយ​រថយន្ត​កែឆ្នៃ មួយគ្រឿង មិន​ស្គាល់ អ្នកបើកបរ  បណ្ដាល​ឲ្យ អ្នកបើក​ម៉ូតូ ឈ្មោះ កុយ ផា​ណា ស្លាប់​នៅនឹងកន្លែង​៕