ឡាន​កុងតឺន័រ បើក​បុក​ម៉ូតូ​មួយគ្រឿង ស្លាប់ ៣​នាក់ នៅក្រោម​កង់ ជិត​វត្ត​ស្លែង​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 19  ខែJanuary ឆ្នាំ2018   ម៉ោង 11:48   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ មនុស្ស​ ៣​នា​ក់ ត្រូវជា​​ប្តី​​ប្រ​ពន្ធ និ​ង​​កូន បាន​​ស្លាប់បា​ត់​ប​ង់​ជីវិត មើ​លទៅ​​គួរ​​ឲ្យ អា​ណោច​អាធ័​ម​​បំផុ​ត ដោ​យសា​រ​រថ​យន្ត កុង​តឺន័រ បើ​ក​គេ​ច​​ពី​រថយន្ត មួយ​គ្រឿង ហើយ​​ជ្រុល ទៅ​បុក​​ម៉ូតូ ទាំង​​កំរោល បង្ក​​ការភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង ៦​និង​៥០ នាទី​ព្រលប់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ តាម​បណ្តោយ ផ្លូវជាតិ​លេខ​៣ ជិត​វត្ត​ស្លែង ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា មនុស្ស​ប្រុស​ស្រី ដែល​ស្លាប់ មិនទាន់​ស្គាល់ អត្តសញ្ញាណ  និង ក្មេង​ម្នាក់ទៀត រងរបួស​ធ្ងន់ ហើយ​សព ជនរងគ្រោះ​ទាំង ៣​នាក់ ស្ថិតនៅក្រោម កង់​រថយន្ត​កុងតឺន័រ ហើយ​កូនប្រុស​តូច ដែល​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។ ជនរងគ្រោះ​ទាំង ៣​នាក់ មាន​លំនៅឋាន ក្នុងភូមិ​អន្លង់​ឫស្សី ឃុំ​ដើម​ឫស្សី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ធ្វើដំណើរ​ពី ភ្នំពេញ ទៅផ្ទះ​វិញ ក្រោយ​បើក​ថ្នាំ ឲ្យ​ឪពុក​។ រថយន្ត​បង្ក ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9057 តៃកុង បាន​រត់គេចខ្លួន​ភ្លាមៗ ក្រោយពេល កើតហេតុ​៕