ញាក់​សា​ច់ ថៅ​កែ​​រ​ណ្តៅ​​ដី ​​ឧក​ញ៉ា​​ពៅ ដក​កាំ​ភ្លើ​ង​បាញ់​​​អ​ស់​​​មួ​យ​​ប​ង់ គំ​រាម​ម​ន្ត្រី​​ក្រ​សួង​​រ៉ែ និ​ង​​ឋា​​ម​​ព​ល ពេ​ល​​ចុះ​ទៅ ពិនិត្យលិ​ខិ​​តស្នាម
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 19  ខែJanuary ឆ្នាំ2018   ម៉ោង 11:04   ព័ត៌មាន​ស៊ើប​អង្កេត

​ខេត្តកណ្តាល ៖ ស្នូរ​​កាំ​ភ្លើង​ជា​ច្រើ​ន​​គ្រាប់ បាន​ផ្ទុះ​​លាន់​​សូរ​ក​ក្រើក ដូច​​គេ​​បាញ់​កាំ​ជ្រួច ចេញ​ពី​ទីតាំ​ង រណ្តៅ​​ដី​អត់​​ច្បា​ប់ មួយ​កន្លែ​ង ឋិត​​នៅ​ភូ​មិ​លេខ​​១ ឃុំ​ស្វា​យ​​រលំ ស្រុក​ស្អាង ខេត្តក​ណ្តាល នៅ​​ចំ​ពី​ខា​ងក្រោយ បន្ទា​យ​សឹក​​រង​​ខេត្ត កា​លពី​​រសៀល ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច បាន​អះអាងថា ជនបង្ក​ឈ្មោះ ពៅ មាន​ងារ​ជា ឧកញ៉ា និង​មាន​តួនាទី ក្នុង​ជួរ​អង្គរក្ស ផងដែរ ជា​ម្ចាស់ រណ្តៅ​ដី​អត់​ច្បាប់ បានធ្វើ​សកម្មភាព ដក​កាំភ្លើងខ្លី បាញ់​ភ្ជុ​ច​ទៅ ក្នុង​រណ្តៅ​ដី អស់​ចំនួន ១​បង់ ជាការ​គំរាម មន្ត្រី​ជំនាញ ក្រសួង​រ៉ែ និង​ឋា​ម​ពល ពេល​ចុះមក​ពិនិត្យ រណ្តៅ​ដី​អត់​ច្បាប់ របស់ខ្លួន​។ ប្រភព​ខ្លះ បាន​បង្ហើប​ឲ្យ​ដឹងថា ឧកញ៉ា ពៅ មាន​កាំភ្លើង ៣​ដើម តែ​គេ​មិនដឹងថា មាន​លិខិតអនុញ្ញាត ឬ​យ៉ាងណា នោះឡើយ​។​

​បន្ទាប់ពី​បាញ់​រួច ឧកញ៉ា ពៅ ក៏បាន​បញ្ជា​ឲ្យ កូនចៅ​របស់ខ្លួន បើក​អា​អិ​ច កាយ​ដី យកទៅដាក់ ចំ​កណ្តាលផ្លូវ ដើម្បី​បង្អាក់ដំណើរ មន្ត្រី​ជំនាញ ដោយ​ប្រើ​លេស​ថា គ្រឿងចក្រ អា​អិ​ច កាយ​ដី  ខូច​នៅលើ​ផ្លូវ​។ ពាក់ព័ន្ធ​ករណីនេះ ជនបង្ក​បាញ់បោះ​សេរី និង​គំរាម មន្ត្រីរាជការ​សាធារណៈ មិនមាន​នរណា ហ៊ាន​ឃាត់ខ្លួន​នោះទេ ទើបតែ​នៅ​ព្រឹក ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៨ គេ​ឃើញ កម្លាំង​នគរបាល ព្រហ្មទណ្ឌ ចុះទៅ​កន្លែងកើតហេតុ ដើម្បី​ធ្វើ​កំណត់ហេតុ ស្តាប់​ចម្លើយ​សាក្សី  និង​ពិនិត្យ ពី​ច្បាប់ទម្លាប់ ហើយ​គេ​មិនដឹងថា សមត្ថកិច្ច នឹង​ចាត់ការ ជន​បាញ់បោះ​សេរី ជា​អ្នកមានអំណាច ម្នាក់នេះ បែបណា នៅឡើយ​ទេ​៕